Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នាំចេញ​ជ័រកៅស៊ូ នៅក្នុង​ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន​កើនឡើង​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​ជ័រកៅស៊ូ បាន​ចំនួន ៥២.៧១១​តោន កើនឡើង ៩% ធៀប​ខែមករា ឆ្នាំ​២០២០ ខណៈដែល​ទទួលបាន​ចំណូល​បាន​ពី​វិស័យ​មួយ​នេះ​ជិត ៨៥​លាន​ដុល្លារ​អាមេរិក​។​

​បច្ចុប្បន្ន​កម្ពុជា មាន​ផ្ទៃដី​ផលិតផល​ជ័រកៅស៊ូ​ចំនួន ៤០៤.១៥៩​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ២៩២.៤៩៧​ហិកតា ស្មើនឹង ៧២​ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ១១១.៦៦៣​ហិកតា ស្មើនឹង​២៨​ភាគរយ​។​

​ក្នុង​ខែមករា​នេះ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​មានតម្លៃ ១.៦០៣​ដុល្លារ ក្នុង ១​តោន​។ ដូច្នេះ​ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន ៨៤,៤៩​លាន​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា ជ័រកៅស៊ូ​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ដោយ​នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅ ប្រទេស​កម្ពុជា បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៣៥​ម៉ឺន​តោន ទទួលបាន​ចំណូល​ជាង ៤៨២​លាន​ដុល្លារ​អាមេរិក​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×