ភ្នំពេញ ៖ គិតត្រឹមពេលផ្សារបិទ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានថយចុះមកត្រឹម ៦៤០,៦៣ ពិន្ទុ។ ការធ្លាក់ចុះ០,២៣ភាគរយ នេះបណ្តាលមកពី ភាគហ៊ុនបី ហ្គ្រេនធ្វីន (GTI) ធនាគារអេស៊ីលីដា (ABC) និងផេសថិក(PEPC) បានថយចុះមកត្រឹម ៣.៣០០រៀល ១៦.៨៨០រៀល និង២.៩០០រៀលរៀងគ្នា។
ផ្ទុយទៅវិញ ភាគហ៊ុនពីរប៉ុណ្ណោះដែលរួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) មានកំណើនដល់ ៦.០៨០រៀល និង១.៥៣០រៀល។ ភាគហ៊ុននៅសល់បានរក្សាថ្លៃដដែល ដូចនឹងថ្លៃបិទពីម្សិលមិញ។ ទំហំជួញដូរភាគហ៊ុនសរុបចំនួន ២៤២,១២លាន រៀល៕
រក្សាសិទ្ធិដោយ៖CEN