Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​វៀតណាម ប្រុងប្រយ័ត្ន​ការឡើង​ខ្ពស់​នៃ​ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​វី​

​ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បាន​ឲ្យ​ដឹងថា យោង​កាសែត Vietnam News ចេញផ្សាយ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​វៀតណាម សូម​ជម្រាបជូន និស្សិត សិក្ខាកាម យោធា នគរបាល និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម ពិសេស​នៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត​ភាគខាងត្បូង​មួយចំនួន មេត្តា​ជ្រាបថា ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍ ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​វី នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​ពី ១០​ឡើងទៅ នៅ​ទីក្រុង​ហូជីមិញ ទីក្រុង​ញ៉ា​ត្រាង ទីក្រុង Can Tho និង​ទីក្រុង Ca Mau ។ នៅ​ខេត្ត Thua Thien Hue និង​ទីក្រុង​ដា​ណា​ង ស​ន្ទ​ស្សន៍​នេះ នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​៨​។ កាំរស្មី​វិទ្យុសកម្ម​យូ​វី​ខ្លាំង កើតមាន​ភាគច្រើន​មាននៅ​ចន្លោះ ម៉ោង ១១ ព្រឹក ដល់ ១ រសៀល​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់ថា ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​វី ពី ៨ ទៅ ១០ មានន័យថា ជា​កំរិត​កាំរស្មី​យូ​វី​ខ្លាំង អាច​ឆ្លងកាត់​ពពក វ៉ែនតា និង​ធ្វើឱ្យ​រលាក ក្នុង​រយៈពេល ២៥ នាទី​។ ស​ន្ទ​ស្សន៍​ចាប់ពី ១១ ឡើងទៅ ជា​កាំ​រិត​កាំរស្មី​យូ​វី​ខ្លាំងណាស់ អាច​បង្ក​ឱ្យ​ខូចខាត​ស្បែក និង​ភ្នែក ក្នុង​រយៈពេល ១៥ នាទី បើ​ប៉ះពាល់​ផ្ទាល់​នឹង​ពន្លឺព្រះអាទិត្យ​។​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​សូម​ឲ្យ​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្ត​មាននៅ ប្រទេស​វៀតណាម ពិសេស​នៅតាម​ខេត្ត និង​ក្រុង​ដូច​មាន​រាយ​ឈ្មោះ​ខាងលើ សូម​មានការ​ប្រុងប្រយ័ត្ន ការពារ ដោយ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​កំដៅ​, បាំង​មុខ​, ក​, ត្រចៀក និង​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ព្រះ អាទិត្យ លាប​ឡេ​ការពារ​ស្បែក នៅពេល​ចេញ​ក្រៅ ទោះបី​ពេល​មាន​ពពក និង​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន និង​មាន​វីតាមីន C បំប៉នបន្ថែម​ឲ្យ​គ្រប់គ្រាន់ និង​មេត្តា​បន្ត​យកចិត្តទុកដាក់​ការពារ​សុខភាព​ឲ្យ​បាន ហ្មត់ចត់ ជៀសវាង​ការឆ្លង Covid-19​។ ក្នុងករណី​បន្ទាន់ សូម​ទំនាក់ទំនង​ផ្នែក​កុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

×