Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ព្រះរាជក្រឹត្យ ស្តីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​

​ភ្នំពេញ ៖ ការប្រកាស​ព្រះរាជក្រឹត្យ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ដឹកនាំ​ដោយ​ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​សាលប្រជុំ​របស់​ក្រសួងយុត្តិធម៌ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​តំបន់ មន្ត្រី​ពន្ធនាគារ​ចូលរួម​ប្រមាណ​២០០​នាក់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កាលពី​រសៀល​ម្សិលមិញ​, ឯក​ត្ត​ម កើត រិ​ទ្ធិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់ថា ព្រះរាជក្រឹត្យ​នេះ​មាន​ចំនួន​៦​ជំ​ពួក ចែកចេញជា​១៩​មាត្រា​ដែលជា​សមិទ្ធិផល​ថ្មី​មួយ របស់​មន្ត្រី​យើង​បាន​ខិតខំ​បង្កើតឡើង​សម្រាប់​អនុវត្ត​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ដើម្បី​ឲ្យ​មន្ត្រី​តុលាការ មន្ត្រី​ពន្ធនាគារ​យកទៅអនុវត្ត​។​

​ឯកឧត្តម​ន្ត្រី​បាន​លើកឡើងថា ការលើកលែងទោស​ជាការ​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ណា ដែល​បាន​កែប្រែ​ខ្លួន​បានល្អ​។ ការលើកលែងទោស​មិនមែនជា​សិទ្ធិ​របស់​អ្នកទោស​នោះទេ តែ​វា​ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​កែខ្លួន​របស់​ទណ្ឌិត ដើម្បី​ឲ្យ​គាត់​បាន​ចូលមក​រួមរស់​ក្នុងសង្គម​វិញ​។​
​ក្នុង​មាត្រា​ដដែល​បាន​បញ្ជាក់ដែរថា រយៈពេល​នៃ​ការបន្ធូរបន្ថយ​ទោស​ត្រូវ​កំណត់​ដូចតទៅ​នេះ​៖១.​ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​១​ឆ្នាំ ដល់​ក្រោម ៥​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ​។​
២. ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់ ៥​ឆ្នាំ ដល់​ក្រោម ១០​ឆ្នាំ​អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៦​ខែ ឬ​៣​ខែ​។​៣.​ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី ១០​ឆ្នាំ ដល់​ក្រោម ២០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​៤. ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​២០​ឆ្នាំ ដល់ ៣០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ១២​ខែ ឬ ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​៥ ទោស​ដាក់ពន្ធនាគារ​មួយជីវិត អាច​នឹង​បន្ថយទោស​លើក​ទី​១ មក​នៅត្រឹម ៣០​ឆ្នាំ​។​
​មាត្រា​៩​នៃ​ព្រះរាជក្រឹត្យ បានចែង​ដែរ​ថា ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​បាន​តែ​ម្តងគត់ ក្នុង​រយៈពេល ១២​ខែ​។ ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​បាន លុះត្រាតែ​ទណ្ឌិត​នោះ បានទទួល​រង​ទោស​ពាក់ កណ្តាល​នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់ ប៉ុន្តែ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​កថា ខណ្ឌ​ទី​១​ខាងលើ​។​
​ចំពោះ​ទណ្ឌិត​ដែល​ត្រូវ​បានកំណត់​ទោស​ដាក់ពន្ធនាគារ​មួយជីវិត ក្រោយពី​បាន​បន្ថយ​មក​នៅត្រឹម ៣០​ឆ្នាំ អាច​នឹង​បានទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​ទៀត​បាន​។ ប៉ុន្តែ​ទោះជា​ទណ្ឌិត​នោះ បានទទួល​ការបន្ធូរបន្ថយ ទោស​ច្រើនដង​ក៏ដោយ ក៏​រយៈពេល​នៃ​ការ​ទទួលរង​ទោស​ទាំងអស់​ត្រូវ​ឱ្យបាន​យ៉ាងតិច ២០​ឆ្នាំ​។​

​ឯកឧត្តម​គឹម សន្តិភាព​, អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​មាន​ទណ្ឌិត​ចំនួន​១៧៥៣​នាក់​(​ស្រី​១៤៣​នាក់​) ត្រូវបាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​។ ជា​លទ្ធផល​មាន​ទណ្ឌិត​ចំនួន​៩៣៩​នាក់​(​ស្រី​៩១​នាក់​) ត្រូវបាន​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​។​

​សូមជម្រាបថា មុន​ចេញ​ព្រះរាជក្រឹត្យ​ថ្មី​នេះ ការស្នើសុំ​កា​រប​ន្ថួ​រ​បន្ថយទោស និង​លើកលែងទោស​ចំពោះ​ទណ្ឌិត ធ្វើឡើង​ក្នុង​ពិធីបុណ្យ​ធំៗ​របស់​ជាតិ ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត មាន​ចំនួន ៥​ដង ក្នុង​១​ឆ្នាំៗ រួមមាន​,​ទី​១៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ទី​២៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​,​ទី​៣៖ ពិធីបុណ្យ​វិសាខបូជា​,​ទី​៤៖ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​និង​ទី​៥៖ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×