Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​បរទេស​ទៅ​ជប៉ុន​ធ្លាក់ចុះ ៩៨​ភាគរយ​

​ស្ថិតិ​របស់​រដ្ឋាភិបាល​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ទៅ​ជប៉ុន​មាន​ចំនួន ៤៦. ៥០០ នាក់​ធ្លាក់ចុះ ៩៨.៣ ភាគរយ​នៅក្នុង​ខែមករា បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​ថយចុះ​រយៈពេល ១៦ ខែ​ជាប់ៗ​គ្នា​។​

​ការធ្លាក់ចុះ​នៃ​ចំនួន​នេះ​គឺ​បណ្តាលមកពី​ការផ្អាក​នៃ​ការចេញចូល​ប្រទេស​ចំពោះ​ជនជាតិ​បរទេស​ដែល​មិនមែនជា​និវាស​ន​ជន ចំពេល​មានការ​កើនឡើង​នៃ​ការឆ្លង​វីរុស​កូ​វីដ​-១៩ ។ យោងតាម​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​បានឱ្យដឹងថា​តួលេខ​នេះ​បាន​ធ្លាក់ចុះ​ពី​ខែ​មុន​ជា​លើកដំបូង​នៅក្នុង​រយៈពេល ៨ ខែ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​។​

​ចំនួន​អ្នកទេសចរ​បាន​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​ខែមិថុនា​ឆ្នាំមុន​ដោយសារ​ប្រទេស​នេះ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការចូល​ជាពិសេស​សម្រាប់​អ្នកជំនួញ​។ នៅក្នុង​ខែ​របាយការណ៍ ភ្ញៀវ​មកពី​ប្រទេស​វៀតណាម​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ភ្ញៀវ​មកដល់ ២០.០០០ នាក់​ធ្លាក់ចុះ ៦០,៣ ភាគរយ​។​

​ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​បាន​ចូលមក​លំដាប់​ទី ២ ដែលមាន​ចំនួន ១០.២០០ នាក់​ធ្លាក់ចុះ ៩៨,៩ ភាគរយ​បន្ទាប់មក​គឺ​មកពី​ប្រទេស​កូរ៉េខាងត្បូង​ចំនួន ២៥០០ នាក់​ធ្លាក់ចុះ ៩៩,២ ភាគរយ​។ ចំនួន​ជនបរទេស​និង​គ្រួសារ​របស់​ពួកគេ​ក៏ដូចជា​និស្សិត​អន្តរជាតិ​ដែល​ចូល​ឬ​ចូល​ប្រទេស​ជប៉ុន​ម្តងទៀត​ត្រូវបាន​បញ្ចូល​ក្នុង​ស្ថិតិ​។ ជាងនេះទៅទៀត​ចំនួន​ជនជាតិ​ជប៉ុន​ដែល​ចាក​ចេញពី​ប្រទេស​បាន​ធ្លាក់ចុះ ៩៦.៥ ភាគរយ​ដល់ ៤៨.៧០០ នាក់​ក្នុង​ខែមករា​៕ ប្រភព​៖ ស៊ីន​ហួ​

×