ស្ទឹងត្រែង ៖ ពលករចំណាកស្រុកប្រុសស្រីចំនួន ១២ នាក់ មកពីប្រទេសឡាវ ចូលតាមច្រកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ត្រូវបានធ្វើចត្តាឡីស័កកូវីដ១៩ ។
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ឌី មេបញ្ជារការកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័ក ពលករចំណាកស្រុកដែលស្ថិតនៅផ្ទះសំណាក់មួយកន្លែង សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ មេបញ្ជារការបានឲ្យដឹងថា ក្នុងផ្ទះសំណាក់ដែលកំពុងធ្វើចត្តាឡីស័ក នៅពេលនេះមានមនុស្ស ចំនួន១២នាក់ក្នុង នោះមានស្ដ្រី៤នាក់(ក្មេងស្រី១នាក់) និងបុរស ៨នាក់(ក្មេងប្រុស១នាក់) ។
លោកឧត្តមសេនីយ៍ មេបញ្ជារការបានដាក់កម្លាំសមត្ថកិច្ចប្រចាំការ តាមគោលដៅ និងយាមកាមឲ្យបានតឹងរ៉ឹង ត្រូវធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះប្រជាពលរដ្ឋ និងពលករចំណាក់ស្រុក ដែលវិលត្រឡប់ចូលមកម្ពុជាវិញ។
អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសំណាក់ខាងលើនោះ គឺជាអ្នកឆ្លងដែនមកពីប្រទេសឡាវ តាមច្រកព្រំដែនកម្ពុជា ឡាវ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ ដើម្បីយកសំណាកទៅពិនិត្យ និងទប់ស្កាត់ ការពារឲ្យជៀសផុតពីជំងឺកូវីដ ១៩។
គួរបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងរហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មិនទាន់មានករណីវិជ្ជមានកូវីដ ១៩ នៅឡើយទេ។ ដូច្នេះយើងត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងជៀសផុតពីជំងឺកូវីដ ១៩៕ រក្សាសិទ្ធិដោយ៖សំំណាង