Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទាំង​ព្រឹក ! ហួសចិត្ត​ដែល​បុរស​ម្នាក់ ពាក់​ឯកសណ្ឋាន​ជា​មន្ត្រីប៉ូលិស មកឈរ​និយាយ​រវើរវាយ នៅ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​

​ភ្នំពេញ ៖ ហួសចិត្ត​ដែល​បុរស​ម្នាក់ ពាក់​ឯកសណ្ឋាន​ជា​មន្ត្រីប៉ូលិស មកឈរ​និយាយ​រវើរវាយ នៅ​ផ្លូវ​ព្រះ​ន​រោ​ត្ដម កែង​និង​ផ្លូវ​១៣៦ បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចុះមក​សួរនាំ​។

​ហេតុការណ៍​ហួសចិត្ត​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​និង​ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភព​សមត្ថកិច្ច​ខណ្ឌដូនពេញ ដែល​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ថា មាន​បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រីនគរបាល ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​២០១៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1DD-0954 បានមក​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ រួចមក​លុតជង្គុង​សំពះ​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់ រួច​ឈរ​ដូច​គោរព​ទង់ជាតិ ហើយ​និយាយ​រវើរវាយ​ថា​ពួក​អស់លោក​ទាំងអស់គ្នា​មាន​មើលឃើញ​ដូច​ខ្ញុំ​អត់ (​មាន​ទង់ជាតិ​រហែក​ចំ​រូប​ប្រាសាទ​អង្គរ​) គ្មាន​អ្នកណា​មើលឃើញ​ទេ អស់លោក​មានចិត្ត​អត់ ។

​ដោយ​សមត្ថកិច្ច​ខណ្ឌ​ដូច​ពេញ​ឃើញ​នូវ​ភាព​រវើរវាយ​រប​ស់បុ​រស​ខាងលើ ទើប​មើល​ឈ្មោះ​និង​អត្តលេខ រួច​បោះដៃ​តាម​វិទ្យុទាក់ទង សួរ​តាម​បណ្ដា​ខណ្ឌ ភ្លាមៗ​នោះ​ក៏មាន​ខណ្ឌ​ច្បារអំពៅ ប្រាប់ថា​ជា​មន្ត្រីប៉ូលិស​ខណ្ឌ​របស់​គាត់ ។

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បាន​យក​រថយន្ត​ដឹក​បុរស​ខាងលើ​ដោយ​ប្រាប់ថា គាត់​ពិតជា​មន្ត្រីប៉ូលិស​ខណ្ឌ​គាត់​មែន ដែលមាន​ឈ្មោះ អុន សំអន ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ព្រែក​ថ្មី បច្ចុប្បន្ន​ជាប់​ពិន័យ​នៅ​អធិការ​ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​និង​ករណី​ធ្លាប់ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន និង​ធ្លាប់​អប់រំ​ជាច្រើនលើក​ច្រើនសា​រ​រួចមកហើយ​។

​ក្រោយ​ហៅ​ឡើង​រថយន្ត​មិន​ព្រម​ឡើង ទើប​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បង្ខំចិត្ត​វាយខ្នោះ​រុញ​បញ្ចូល​ក្នុង​រថយន្ត ដឹក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ចាត់ការ​បន្ត​តាម​វិន័យ​កងកម្លាំង​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×