Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកណ្តាល​មាន​រោងចក្រ​សហគ្រាស​ចំនួន​៧៨​បានស្នើ​សុំ​ព្យូ​រ និង​កម្មករ​ក​ម្មា​រិ​នី​សរុប​ចំនួន​៦៤,៩៤២​នាក់ ដោយសារ​ឥទ្ធិពល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២១ ខេត្តកណ្តាល​មាន​រោងចក្រ​សហគ្រាស​សរុប​ចំនួន​៧៨​បានស្នើ​សុំ​ព្យូ​រ​កិច្ចសន្យាការងារ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​និង​មានកម្ម​ករ​សុំ​ព្យួ​ការងារ​សរុប​ចំនួន​៦៤,៩៤២​នាក់ (​ស្រី​៣៦១៥​នាក់​)​ស្មើនឹង​៤៩.៥៣%​នៃ​ចំនួន​កម្មករ​សរុប​)​ដោយសារ​ឥទ្ធិពល​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជ​រដ្ឋា​បាន​លើកឡើងថា សន្និសីទ​សារព័ត៌មាន​នេះ​មាន​គោលដៅ​បំផុស​និង​បង្ហាញ​ជា​សាធារណៈ នូវ​យន្តការ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​សមិទ្ធិផល​ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សម្រេចបាន​ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឃុំ​/​សង្កាត់​របស់ខ្លួន​

​ចំណូល​ទាំងនេះ​បានមកពី​ការវិនិយោគ​លើ​វិស័យ​ផលិត​សម្លៀកបំពាក់​និង​ដេរ​ស្បែកជើង នៅក្នុង​ខេត្តកណ្តាល​ដែលមាន​សរុប​ចំនួន​១៤៤​បាន​ស្រូប​ប្រាក់​ចំំ​ណូ​ល​ក្នុង​១​ខែ បាន​ចំនួន​ជាង​៣១ ៩០៩ ៨៩០​ដុល្លារ​អាមេរិក​។​
​សម្រាប់​រយៈពេល​គិត​ត្រឹម​ឆ្នាំ​២០២០​ខេត្តកណ្តាល​មាន​រោងចក្រ សហគ្រាស​៤៥១ ក្នុង​វិស័យ​ផលិត​សម្លៀកបំពាក់​ស្បែកជើង​មាន​ចំនួន​១៤៥​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​,​លោក ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​បានបង្ហាញ​ថា ,​រោងចក្រ​សហគ្រាស​ជាង​៤៥០​នេះ​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន​៦​សេដ្ឋកិច្ចសង្គម នៅក្នុង​ខេត្តកណ្តាល ។​
​លោក​បន្តថា​ក្រៅពីនេះ​នៅមាន​វិស័យ​ផលិត​សម្លៀកបំពាក់ នៅមាន​វិស័យ​ធនាគារ​និង​ហិ​រញ្ញា​វត្ថុ​ចំនួន​១៣៦ វិស័យ​ផលិត​ឥដ្ឋ​មាន​ចំនួន​៧៣​ដែល​បានផ្តល់​ការងារ​ដល់ក​ម្មករ ចំនួន​ប្រមាណ​១៣១,១១៣​នាក់​(​ស្រី​ចំនួន​១១១,៩១៤​នាក់​)​។​

​ចំពោះ​វិស័យ​ផលិត​សម្លៀកបំពាក់​និង​ដេរ​ស្បែកជើង​នៅក្នុង​ខេត្តកណ្តាល​សរុប​ចំនួន​១៤៤ បាន​ស្រូប​ប្រាក់​ចំំ​ណូ​ល​ក្នុង​១​ខែ​បាន​ចំនួន​ជាង​៣១ ៩០៩ ៨៩០​ដុល្លារ​អាមេរិក​។ សរុប​ជារួម​ក្នុង​មួយឆ្នាំ​ខេត្តកណ្តាល​អាច​ស្រូប​ចំនូល​៣៨២ ៩១៨ ៦៨០​ដុល្លារ​អាមេរិក​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង​ចំណែក​វិស័យ​សហគ្រាស​ធុន​តូច និង​សិប្បកម្ម​គិត​ត្រឹម​ឆ្នាំ​២០២០​សរុប​ចំនួន​១៤០២​មូលដ្ឋាន កើន​១៣​មូលដ្ឋាន​ស្មើនឹង​០.៩៤%​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ដែលមាន​១៣៨៩​មូលដ្ឋាន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×