ភ្នំពេញ ៖ ការគ្រោងចំណាយក្នុងការសាងសង់វិទ្យាស្ថានគរុកោសក្យទាំងនេះ ត្រូវបានបង្ហាញក្នុងពិធីប្រគល់-ទទួលសម្ភារៈជូនទៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ពិធី ប្រគល់-ទទួលសម្ភារៈបានប្រារព្វធ្វើ ឡើងនៅរសៀល ថ្ងៃសុក្រទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២:៣០នាទី នៅ វិទ្យាស្ថាន គរុកោសល្យ រាជធានីភ្នំពេញ។
ពិធីនេះបានធ្វើឡើងដើម្បីបញ្ជាក់ពីការប្រគល់នូវសម្ភារៈជាផ្លូវការ ដែលបានផ្តល់ដោយ “គម្រោងសាងសង់វិទ្យាស្ថា គរុកោសល្យ” ជូនដល់ក្រសួង អប់រំ យុវជន និងកីឡា ក្រោយពីការបំពាក់ និងបណ្តុះបណ្តាលអំពីការ ប្រើប្រាស់បាន បញ្ចប់ជាស្ថាពរ ហើយបន្ទាប់ពីពិធីនេះតទៅ សម្ភារៈសម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បន្ទប់ សិល្បៈជាដើម និងអគារសាងសង់ថ្មីផ្តល់ដល់វិទ្យាស្ថាន គរុកោសល្យ រាជធានី ភ្នំពេញនិងបាត់ដំបងទាំងនោះ នឹង អាចចូលរួម ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងដល់ការអប់រំគ្រូបង្រៀន នៅប្រទេសកម្ពុជា។
អង្គការJICAបានបញ្ជាក់ថា“គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ” នេះ ជាគម្រោងជំនួយឥតសំណងក្នុងទំហំ ទឹកប្រាក់ ៣,១៧០លានយ៉េនជប៉ុន (ស្មើនឹងប្រមាណ ៣០លាន ដុល្លាអាមេរិក)។ ជាបន្ថែមលើគម្រោងនេះទៀតJICA បានកំពុងគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាលម្អិតសម្ភារៈ បង្រៀននិងលើកកម្ពស់សមត្ថភាពគ្រូឧទេ្ទសនៅវិទ្យាស្ថានគរុកោសល្យទាំងពីរ ដោយគម្រោងជំនួយបច្ចេកទេស ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការJICAចុះថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១បានបញ្ជាក់ងាតាម រយៈគម្រោងទាំងនេះ មូលដ្ឋានដែលជាតម្រូវការចាំបាច់សម្រាប់វិទ្យាស្ថាន គរុកោសល្យទាំងពីរ ត្រូវបានកែលម្អ ដើម្បី អាច ប្រែក្លាយខ្លួនទៅជាគ្រិះស្ថានផ្តល់ការអប់រំកំរិត បរិញ្ញាប័ត្រ រយៈពេល បួន ឆ្នាំបានយ៉ាងពេញលេញ។
សមាសភាពចូលរួម មានតំណាង ក្រសួង អប់រំ យុវជន និងកីឡា ស្ថានទូតជប៉ុនប្រចាំកម្ពុជា ការិយាល័យJICAវិទ្យាស្ថានគរុកោសល្យទាំងពីរទីប្រឹក្សាគម្រោង និងក្រុមហ៊ុនផ្គត់ផ្គង់៕ រក្សាសិទ្ធិដោយ៖CEN