Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ប្រមាណ​៤​ម៉ឺន​នាក់​រយៈពេល​១២​ថ្ងៃ​

​ភ្នំពេញ​៖​នេះ​បើ​យោងតាម​របា​ការណ៍​នៃ​ចំនួន​អ្នក​ស្ម័គ្រ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១០​រហូតមកដល់​ថ្ងៃទី​២២​ខែ​កម្ភៈ​ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ជា​ជំនួយ​របស់​ចិន​ដល់​ពលរដ្ឋ​ជា​ជន​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​បាន​ចំនួន​៣៨៣៧៩​នាក់​ក្នុងនោះ​មាន​នារី​ចំនួន​៤៥៣១​នាក់​។

​ក្នុងចំណោម​ជិត​៤​ម៉ឺន​នាក់​នោះ​ផ្នែក​ខាង​ក្រសួងសុខាភិបាល ចាក់​បាន​ចំនួន​៥៨៦០​នាក់​ស្រី​ចំនួន ១,៩៧៦​នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​មក​ទទួល​វ៉ាក់សាំង​ចំនួន​៧១៥២​នាក់​ក្នុងនោះ​អ្នក​មិនអាច​ចាក់​បាន​ចំនួន​១២៩២​នាក់​។
​ដោយឡែក​ក្រសួងការពារជាតិ​វិញ​គិត​ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន​ជូន​កងកម្លាំង​សរុប​ចំនួន ៣១,៥១៩​នាក់ ក្នុងនោះ​មាន​នារី​២,៥៥៥​នាក់​។

​យោងតាម​ក្រសួងសុខាភិបាល​ជូនដំណឹង​ដល់​សាធារណជន ដូចខាងក្រោម​នេះ​៖​ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២២ ខែកុម្ភ​: ឆ្នាំ​២០២១ ។​
​ក្រសួងសុខាភិបាល​បាន​លើកឡើងថា​៖១. សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ៧១៥២​នាក់ (​ស្រី ២៧១១​នាក់​) ។​២. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ៥៨៦០​នាក់ (​ស្រី ១៩៧៦​នាក់​)​។​
៣. អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​៖ ១២៩២​នាក់ (​ស្រី ៧៣៥​នាក់​)​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​បានផ្តល់​ជំនួយ​វ៉ាក់សាំង​៦០​ដូ​ស​ក្នុងចំណោម​១​លាន​ដូ​ស ដល់​ប្រទេស​កម្ពុជា​ដែលជា​ជំនួយ​របស់​ចិន​ក្នុងនោះ​៣០​ម៉ឺន​ដូ​ស​ប្រគល់​ជួន​ទៅ​ក្រសួងសុខាភិបាល​សម្រាប់​ចាក់​ជួន​មន្ត្រី​នគរបាលជាតិ គ្រូពេទ្យ​បុគ្គលិក​សុខាភិបាល​និង​អ្នក​សារ​ព័​ត៍​មាន​និង​៣០​ម៉ឺន​ដូ​ស​ទៀត​ប្រគល់​ជួន​ក្រសួងការពារជាតិ​សម្រាប់​ចាក់​ជួន​ដល់ មេទ័ព នាយទាហាន នាយទាហានរង និង​ពលទាហាន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×