ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ជូនព័ត៌មាន នៃបញ្ជីមូលហេតុចាំបាច់បំផុត ដែលកំណត់ដោយក្រសួងមហាផ្ទៃបារាំង ដែលជាការអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសបារាំង។
បើតាមសេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង សូមរំលឹកជូនដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរទាំងអស់ថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរចេញ-ចូល ប្រទេសបារាំង ជាមួយប្រទេសដែលមិនស្ថិតនៅក្នុងតំបន់អឺរ៉ុប ហើយអាជ្ញាធរបារាំងអាចអនុញ្ញាត ឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឱ្យមានលិខិតបញ្ជាក់ពីមូលហេតុផ្ទាល់ខ្លួន គ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង។
ក្នុងបរិបទនេះ ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរទាំងអស់ក្នុងការស្វែងយល់ និងផ្ទៀងផ្ទាត់នូវ មូលហេតុចាំបាច់បំផុតខាងលើ មុននឹងសម្រេចចិត្តធ្វើដំណើរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំង សូមជូនភ្ជាប់នូវអត្ថបទបកប្រែជាភាសារខ្មែរ នៃបញ្ជីមូលហេតុចាំបាច់បំផុត ដែលកំណត់ដោយក្រសួងមហាផ្ទៃបារាំង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ