Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រតិកម្ម​នឹង​សេចក្តីថ្លែងការណ៍​រួម​របស់​ខេ​ម​បូ​ចា ថា ការផ្សាយ​ព័ត៌មាន​ដោយ​មិន​លំអៀង គឺជា​រឿង​ត្រឹមត្រូវ តែ​សំខាន់ តើ​ព័ត៌មាន​មុន​ហ្នឹង​ផ្សាយ​មានបាន​ផ្ទៀងផ្ទាត់​ដែរឬទេ​?

​ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ប្រតិកម្ម​នឹង​សេចក្តីថ្លែងការណ៍​រួមមួយ​របស់ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេ​ម​បូ​ចា​CamboJA) ដែល​ទាមទារ​ឱ្យ​ព្រះរាជអាជ្ញា​បង្ហាញ​ភស្តុតាង និង​ទម្លាក់ចោល​ការចោទប្រកាន់​លើ​អ្នកកាសែត The Cambodia Daily ២​រូប​។​

​សូមបញ្ជាក់ថា អ្នកសារព័ត៌មាន និង អង្គការ សូម​អំពាវនាវ​ឱ្យ​តុលាការ ព​នឿន​ដំណើរការ -​សមាគម​អ្នកសារព័ត៌មាន​ចំនួន​៣ ដែល​បាន​ចុះហត្ថលេខា សូម​អំពាវនាវ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ដំណើរការ​ក្តី​ករណី​អតីត​អ្នកកាសែត ឌឺ ខេ​ម​បូ​ឌា ដេលី លោក អួន ភាព និង លោក Zsombor Peter​។ យើង​សូម​អំពាវនាវ​ដល់​ព្រះរាជអាជ្ញា ឱ្យ​បង្ហាញ​ភស្តុតាង​ដែល​អាច​បញ្ជាក់ថា អ្នកកាសែត​ទាំងពីរ នាក់​មាន​ពិរុទ្ធ​ក្នុង​បទ​ចោទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អា​ទី ” ឬ បើ​មិន​ដូច្នេះ​ទេ សូម​ទម្លាក់ចោល​ពាក្យ​ប្តឹង ឧទ្ធរណ៍​ដែល​ស្នើឱ្យ​បន្ត​រឿងក្តី​នេះ​។​

​លោក គឹម សន្តិភាព បាន​ផ្ញើ​សារ​ជូន​ខម​បូ​ចា​ពិចារណា​ឡើងវិញ​! ការផ្សាយ​ព័ត៌មាន​ដោយ​មិន​លំអៀង គឺជា​រឿង​ត្រឹមត្រូវ តែ​សំខាន់ តើ​ព័ត៌មាន​មុន​ហ្នឹង​ផ្សាយ​មានបាន​ផ្ទៀងផ្ទាត់​ដែរឬទេ​? សូម​ជម្រាបជូន​ឲ្យ​បានច្បាស់លាស់​ថា​៖

១-​ការទាមទារ​ឲ្យ​ព្រះរាជអាជ្ញា​បង្ហាញ​ភស្តុតាង ឬ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់ របស់​ខម​បូ​ចា គឺជា​ទម្រង់​មួយ​នៃ​ការប៉ុនប៉ង​ជ្រៀតជ្រែក ចូលក្នុង​កិច្ចការ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​របស់​ខ្មែរ​!

២-​ជន​ត្រូវ​ចោទ ឬ​ជនជាប់ចោទ មាន​សិទ្ធិ​ដឹង​អំពី​បទចោទប្រកាន់​មកលើ​ខ្លួន​, មាន​សិទ្ធិ​ពឹងពាក់​មេធាវី​ការពារ​ខ្លួន ហើយ​មេធាវី​មាន​សិទ្ធិ​ដឹង​អំពី​សំណុំរឿង និង​កិច្ចដំណើរការ​សំណុំរឿង​!

៣-​ខម​បូ​ចា ដែល​តាំងខ្លួន​ជា​អ្នក​ពូកែ ជួយ​ប្រាប់​មើល តើ​នៅ​ស្រុក​ណា ដែល​ព្រះរាជអាជ្ញា ត្រូវយក​ភស្តុតាង​នៃ​សំណុំរឿង​មក​បង្ហាញ​ខម​បូ​ចា មុននឹង​ដំណើរការ​ចោទប្រកាន់ ឬ​ត្រូវ​ទៅ​រាយការណ៍​ជូន​ខម​បូ​ចា ដំណើរការ​នីតិវិធី​?

​លោក បាន​បញ្ជាក់ថា តាមពិត អ្វីដែល​ខម​បូ​ចា ត្រូវធ្វើ​មុនដំបូង​គេ​បង្អស់ ហើយក៏​ជា​អ្វីដែល​ខម​បូ​ចា ត្រូវ​ឆ្លើយ​ដោយ​ខ្លួនឯង​អោយបាន​ច្បាស់ គឺថា តើ​ខម​បូ​ចា បាន​អនុវត្ត និង​បាន​បំពេញ​គ្រប់​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​កម្ពុជា​ដែរ ឬទេ​? ទន្ទឹមនេះ​មាន​គេ​ជាច្រើន​សួរ​ខ្ញុំ​ថា តើ​ដំណើរការ​របស់​ខម​បូ​ចា​បច្ចុប្បន្ននេះ ទទួលបាន​ប្រភព​ថវិកា​ពី​ខាង​ណា​ជា​អ្នកគាំទ្រ​នោះ​? សង្ឃឹមថា​ចម្ងល់​ខាងលើ​នឹងមាន​ចម្លើយ​ទៅ​ចុះ​!

​បើតាម​សេចក្តីថ្លែងការណ៍ ទម្លាក់ បទ​ចោទ​លើ​អតីត​អ្នកយកព័ត៌មាន​កាសែត ឌឺ ខេ​ម​បូ​ឌា ដេលី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ករណីនេះ​បានអូសបន្លាយ​ពេល​ជា​យូរណាស់ មកហើយ ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​ការងារ និង​ការរស់នៅ​របស់ អ្នកកាសែត​ទាំងពីរ​នាក់​។ ចាប់តាំងពី​ពេល​មាន​ពាក្យបណ្តឹង​មកលើ​ពួកគាត់​កាលពី​ជាង​បី​ឆ្នាំមុន ពុំមាន​ភស្តុតាង បញ្ជាក់ថា​ពួកគាត់​ទាំងពីរ​នាក់​មាន​កំហុស ឬ ពិរុទ្ធ​នោះឡើយ​។ យើង​ជឿជាក់ថា អតីត​អ្នកយកព័ត៌មាន​របស់ កាសែត ឌឹ ខេ​ម​បូ​ឌា ដេលី លោក អូន ភាព និង​លោក Zsombor Peter ដែលជា​អតីត​និពន្ធ​នាយករង​នៃ​កាសែត នេះ​គឺជា​គោលដៅ​នៃ​យុទ្ធនាការ​នៃ​ការយាយី និង ការបំភិតបំភ័យ​តាមផ្លូវ​តុលា​ការដែល​មិនមាន​ការបង្ហាញ​ភស្តុតាង​ផ្លូវច្បាប់​ត្រឹមត្រូវ​។​

​ដូចដែល​បានចែង​ក្នុង​ច្បាប់​របស់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ អ្នកសារព័ត៌មាន​ទាំងឡាយ​គឺ​គ្មាន​ទោស រហូត​ទាល់តែ ត្រូវបាន​រកឃើញ និង​បង្ហាញ​ភស្តុតាង​យ៉ាងច្បាស់ ថា​មាន​ពិរុទ្ធ ហើយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ តុលាការ បរាជ័យ​ក្នុង​បង្ហាញ​ភស្តុតាង​បញ្ជាក់​អំពី​ពិរុទ្ធភាព​របស់​ពួកគាត់​ទាំងពីរ​នាក់​។ កាលពី​ខែវិច្ឆិកា សាលាដំបូង​ខេត្តរតនគិរី បាន​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ពួកគាត់ ខណៈ​ដើមបណ្តឹង​បាន​ដក​ពាក្យបណ្តឹង​របស់គាត់​វិញ​។ ហេតុអ្វី​បាន ជា​ព្រះរាជអាជ្ញា​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​?

​អ្នកកាសែត​ទាំងពីរ​បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ការងារ​ចុះ​រាយការណ៍​ព័ត៌មាន​នៅ​ឆ្នាំ​២០១៧ ដើម្បី​សម្ភាសន៍ ពលរដ្ឋ​អំពី​ការបោះឆ្នោត​កាល​ឆ្នាំ​នោះ​។ វា​គឺជា​ការវាយប្រហារ​ទៅលើ​អ្នកកាសែត​ដែល​បានឈ្នះ​ពានរង្វាន់​ទាំងពីរ​នាក់ និង​ទៅលើ​វិជ្ជាជីវៈ​របស់​យើង​ជា​អ្នកសារព័ត៌មាន ក៏ដូចជា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ក្រោម​ការ​អះអាងថា ជាការ​អនុវត្ត​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

×