គ្រូបង្រៀនអាមេរិចកាំងម្នាក់នៅក្នុងរដ្ឋ Georgia ដែលបាញ់កាំភ្លើងនៅក្នុងថ្នាក់រៀន ខណៈមាន សិស្ស ជាច្រើននៅក្នុងនោះ ត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹក ថ្ងៃព្រហស្បតិ៍ទី ១ ខែមីនានេះ។
លោកគ្រូ Jesse Randall Davidson អាយុ ៥៣ឆ្នាំ បានចាក់សោរខ្លួនឯង ជាមួយនឹងសិស្សជាច្រើននៅក្នុងថ្នាក់រៀន បន្ទាប់មកគាត់បានបាញ់កាំភ្លើងមួយគ្រាប់ នៅពេលដែលនាយកសាលាព្យាយាមយកកូនសោមកបើកទ្វារ។
មិនមានសិស្សណាម្នាក់រងរបួសនោះឡើយ ពេលដែលគ្រូបាញ់កាំភ្លើង គ្រាន់តែមានសិស្សម្នាក់គ្រិចកជើងប៉ុណ្ណោះ។
ការបាញ់នេះកើតឡើង តែប្រមាណ ២សប្តាហ៏ប៉ុណ្ណោះ ក្រោយពេលមានការបាញ់ប្រហារនៅក្នុងសាលាវិទ្យាល័យមួយនៅក្នុងរដ្ឋ Florida បណ្តាលឲ្យមនុស្សចំនួន ១៧នាក់ស្លាប់បាត់បង់ជីវិត ចំណែកខ្មាន់កាំភ្លើងគឺជាអតីតសិស្សនៅទីនោះ ដែលត្រូវបានគេបណ្តេញចេញ។
ក្រោយពេលមានហេតុការណ៏បាញ់រះលើសិស្សដ៏កក្រើក ប្រធានាធិបតិអាមេរិច ដូណាល់ ត្រាំ បានស្នើឲ្យមានការផ្តល់អាវុធដល់គ្រូបង្រៀនដើម្បីទប់ទល់ទៅនឹងខ្មាន់កាំភ្លើង៕ សុភ័ក្ត្រ