Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសម័យ​កូ​វីដ​១៩​នេះ ធនាគារ​របស់​ខ្មែរ​ដ៏​ធំ​មួយ គ្រោង​ដាក់​ដំណើរការ​ធនាគារ​ស្វ័យប្រវត្តិ​ជាង ៥០​កន្លែង នៅ​ឆ្នាំ​២០២១​នេះ​

​ភ្នំពេញ ៖ ធនាគារពាណិជ្ជ​របស់​ខ្មែរ​ដ៏​ធំ​នេះ គឺ អេស៊ីលីដា បាន​នឹង​កំពុង​រៀបចំ​ផ្តល់​សេវា​ធនាគារ​ស្វ័យប្រវត្តិ ៥០ កន្លែង​នៅ​ទូទាំងប្រទេស ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​រាតត្បាត​ខ្លាំង​ពី​ជំងឺ កូវ​ដី​១៩ នៃ​ព្រឹត្តិការណ៍ សហគម ២០ កុម្ភៈ​។​

​ទីតាំង​សេវា​ធនាគារ​ស្វ័យប្រវត្តិ ទាំង​៥០​កន្លែង​នេះ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​គ្រប់​ទីកន្លែង ជាពិសេស​តំបន់​ប្រជុំជន ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ជូន​អតិថិជន សម្រាប់​ការប្រើប្រាស់​សាច់ប្រាក់​របស់គាត់ តាម​តំរូវ​ការបន្ថែម​ពីលើ​ការប្រើប្រាស់​តាម​អេស៊ីលីដា Mobile​។ សម្រាប់​ទីតាំង​អតិថិជន និង​សារ​ធា​រណៈ​ជន អាច​រកមើល​បាន​លើ Google map​។​

​បើតាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​ធនាគារ អេស៊ីលីដា បានឱ្យដឹងថា អត្ថ​ប្រ​យោ ជ ន៍ គឺ​ត្រូវ​ធានា​ឱ្យបាន​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន ក្នុងការ​ប្រើប្រាស់​សាច់ប្រាក់​ទៅតាម​ពេលវេលា ដែល​គាត់​ត្រូវការ មិន​ថា​ពេលណា ឫ​កន្លែង​ណា​ទេ គឺ​ងាក​ឃើញៗ​គ្រប់កន្លែង បើ​ហួស​មួយកន្លែង ដល់​មួយកន្លែង​ទៀត ដោយ​មិនចាំបាច់​ត្រឡប់ក្រោយ​ឡើយ​។ សម្រាប់​ម៉ាស៊ីន នឹងដាក់​ទៅតាម​តំរូវការ​ជាក់ស្តែង​ក្នុង​តំបន់​និ​មួយៗ​។​

​លោកស្រី​បញ្ជាក់បន្ថែម ធនាគារ​អេស៊ីលីដា បាន​បំពាក់​ម៉ាស៊ីន​ទំនើប​បច្ចេកវិទ្យា​ចុងក្រោយ​នៅ​កម្ពុជា ដោយ​បង្កើត​នូវ​ភាពទាន់សម័យ​សម្រាប់​គ្រប់​អតិថិជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម ដែល​រួមមាន​ម៉ាស៊ីន​ដាក់​ប្រាក់​-​ដក​ប្រាក់​, ម៉ាស៊ីន​ដក​ប្រាក់​, ម៉ាស៊ីន​បើក​គណនី​, ម៉ាស៊ីន​បើក​គណនី​មាន​កាលកំណត់ និង​ម៉ាស៊ីន​ដាក់​កាបូប​ប្រាក់​សម្រាប់​ដៃគូ ដែលមាន​ការ​ចរាចរណ៍​ក្រដាស់ប្រាក់​ច្រើន​ប្រភេទ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×