Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់ឱ្យ ដំណើរការគម្រោង ធានាឥណទាន ដើម្បី ស្តារ អាជីវកម្ម របស់ សាជីវកម្ម ធានា ឥណទាន កម្ពុជា ទំហំ២០០លាន ដុល្លារ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសអំពីការដាក់ឱ្យដំណើរការនូវគម្រោង ធានាឥណទានដើម្បីស្តារ អាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជាទំហំ២០០លាន ដុល្លារនៅថ្ងៃនេះ (Business Recovery Guarantee Scheme, BRGS)។

BRGS មានគោលបំណងគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនអាជីវកម្មខ្នាតធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) សម្រាប់កៀរគរទុនបង្វិល វិនិយោគនិងពង្រីកអាជីវកម្ម។

គំនិតផ្តួចផ្តើមនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់និរន្តរភាពនិងការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។

សាជីវកម្មធានាឥណទានកម្ពុជាជាសាជីវកម្មធានាឥណទានដំបូងគេនៅកម្ពុជាដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក្រោមការណែនាំបច្ចេកទេសនិងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បេសកកម្មចំបងរបស់សាជីវកម្មធានាឥណទានកម្ពុជាគឺដើម្បីផ្តល់ការធានាឥណទានដល់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ដើម្បីគាំទ្រនិងជួយដល់អាជីវកម្មដែលអាចទទួលបានហិរញ្ញវត្ថុដែលខ្វះខាតនូវទ្រព្យបញ្ចាំនៅពេលដាក់ពាក្យស្នើសុំប្រាក់កម្ចី។

ការធ្វើអាជីវកម្មដំបូងរបស់ BRGS នឹងរួមចំណែកដល់ការបង្កើនប្រាក់កម្ចីថ្មីចំនួន ២០០ លានដុល្លារនៅក្នុងវិស័យធនាគារសម្រាប់ម្ចាស់អាជីវកម្មដើម្បីខ្ចីប្រាក់ពី PFIs របស់ CGCC រួមមាន៖ ធនាគារអេស៊ីលីដា អេ អឹម ខេ ធនាគារ អាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន ធនាគារប្រៃសណីយ៍កម្ពុជា ធនគារកាណាឌីយ៉ា ធនាគារហ្វីលីព និងធនាគារព្រីនស៍។

គម្រោងនេះក៏នឹងមានផងដែរនៅតាមធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតដែលកំពុងរៀបចំខ្លួនក្លាយជាPFIs របស់ CGCC នឹងដើរតួនាទីជាវត្ថុបញ្ចាំចាប់ពី ៧០%-៨០% នៃចំនួនប្រាក់កម្ចីដែលបានខ្ចីពីគ្រឹះស្ថានPFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការវត្ថុបញ្ចាំរូបវ័ន្តដែលស្នើកម្ចី។ អាជីវកម្មដែលគ្រប់គ្រងដោយជនជាតិខ្មែរ (ភាពជាម្ចាស់ ៥០%) អាចទទួលបានការធានាតាមរយៈ PFIs៕ រក្សាសិទ្ធិដោយ៖CEN

×