ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសជិតខាងក្នុងនោះមាន ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង មានប្រមាណ ៤៥៤ ៨១៣ តោន។
លោកថា ការនាំចេញភាគច្រើនមកពីខេត្តរតនគីរី ខេត្តតាកែវ ខេត្តកំពត និងខេត្តបាត់ដំបង។ បើតាមលោករដ្ឋមន្រ្តី ផលិតផលក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង។
ការនាំចេញរបស់ខេត្តរតនគីរី មាន ចេកអំបូងលឿង: ២៥ ៥៦០ តោន, ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន, ម្នាស់ស្រស់: ៥៩២ តោន, គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន, ស្វាយកែវរមៀតស្រស់: ៦៣៧ តោន, ក្រូចថ្លុង: ៧៧ តោន និង ខ្នុរ: ២៤៨ តោន។
ដោយឡែកខេត្តតាកែវនាំចេញស្រូវ: ២០៦ ១៦២ តោន ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន និង ខេត្តកំពតនាំចេញ ស្រូវ: ៥៩ ៧១០ តោន ចុងក្រោយគឺខេត្តបាត់ដំបង បាននាំចេញ ដំឡូងមីស្រស់: ១១១ ៨២០ តោន និង ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕
រក្សាសិទ្ធិដោយ៖CEN