Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន GCC ប្រកាសបើកដំណើរការក្រុមហ៊ុនសេវាថែទាំ ណាឌីឃែរ សម្រាប់អ្នករស់នៅក្នុងបុរីណាឌី

ភ្នំពេញ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំ ណាឌីឃែរ សម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ដែលកម្មវិធីនេះបង្កើតឡើងក្នុងឱកាសគម្រប់ខួប៥ឆ្នាំរបស់ខ្លួន ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ទី២៧ មីនា កន្លងទៅនេះ លោក អេរិច ឆុង អគ្គនាយក នៃក្រុមហ៊ុន បុរី ណាឌី GC Empire និង GC Realty បានឱ្យដឹងថា ដើម្បីសម្រួលដល់ការរស់នៅ ប្រកបដោយគុណភាព របស់អតិថិជននៅក្នុងបុរី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរី។

បើតាមអ្នកជំនាញ បើទោះបីកម្ពុជាកំពុងជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានបុរី កាន់តែនៅមានកំណើន និងកំពុងតែបានគិតគូរពីការថែរក្សាសុខភាពសុវត្ដិភាពរបស់អតិថិជនផងដែរ។ ទោះកម្ពុជាបានជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋាន នៅតែមានការកើនឡើង ដូច្នេះហើយទើបក្រុមហ៊ុន បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ និងធ្វើយ៉ាងណាគិតគូរពីសុភាពរបស់អ្នករស់នៅឱ្យបានកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមានសេវាកម្មសរុបចំនួន១២ ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងណាឌីឃែរ ដែលរួមបញ្ចូលសេវាកម្មមូលដ្ឋាន ដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់២៤ម៉ោង និងសេវាកម្មបន្ថែម មានសេវាថែទាំ នឹងជួសជុលបន្ទាន់២៤ម៉ោង សេវាកម្មជួយរើរចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន សេវាកម្មគ្រូបង្ហាត់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្តជាដើម៕ រក្សាសិទ្ធិដោយ៖CEN

×