Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ជិត​កន្លះ​ប៊ី​លាន​រៀល​ត្រូវបាន​ជូ​ញ​ដូរ នៅ​ថ្ងៃ​អង្គា​រ៍​

​ទោះបីជា ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​ធ្លាក់ចុះ​ដល់​ទៅ ០,៥៩% មក​នៅត្រឹម ៦៣៩,៩៣ ពិន្ទុ​ក្តី ប៉ុន្តែ​ទីផ្សារ​នៅ​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ​នេះ​បាន​បិទ​ជាមួយនឹង​ទំហំ​ជូ​ញ​ដូរ​ភាគហ៊ុន​សរុប​ដល់​ទៅ ៤៨៦,២៩ លាន​រៀល​។​

យ៉ាងណាមិញ ភាគហ៊ុន​ចំនួន ៤ ដែល​រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ផេស​ថិ​កបាន​បិទ​ជាមួយនឹង​កំណើន​ថ្លៃ​ភាគហ៊ុន​រហូតដល់ ៦.៤៤០​រៀល ១.៩២០​រៀល ១៣.០៦០​រៀល និង ៣.០៦០​រៀល រៀង​គ្នា​។ ទន្ទឹមនឹងនេះ​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​ធ្លាក់​ចុះមក​ត្រឹម ១៣.០៨០​រៀល ហើយ​ភាគហ៊ុន​អេស៊ីលីដា (ABC) វិញ មក​ត្រឹមតែ ១៦.៦៨០​រៀល ប៉ុណ្ណោះ​។ រីឯ​ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​រក្សា​ថ្លៃថេរ​ដដែល ដោយ​បិទ​នៅ​ថ្លៃ​ដូច​កាលពី​ចន្ទ​៕​

រក្សាសិទ្ធិដោយ ៖ CEN

×