Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារលើក្រុងព្រះសីហនុ មានសភាពស្ងប់ស្ងាត់ ដូចចោរលួចសេះ

ព្រះសីហនុ ៖ ទិដ្ឋភាពក្នុងផ្សារលើក្រុងព្រះសីហនុនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ពុំសូវមានមនុស្ស ចេញចូល ទិញទំនិញឬអាហារក្នុងផ្សារនោះទេ ហើយអាជីវករលក់ដូរមួយចំនួនក៏សម្រេចចិត្តថាបិទតូបដោយខ្លួនឯងមួយរយៈសិន និងអាជីវករខ្លះបន្តលក់ដូរធម្មតា តែត្រូវមានការពាក់ម៉ាស និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងដំណាក់កាលដ៏លំបាកមួយនេះ ថ្នាក់ដឹកនាំបានអំពាវនាវដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ការពារពាក់ម៉ាស មានអាកុលជាប់ខ្លួន និងអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» រួមគ្នាប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩នេះទាំងអស់គ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ យើងដឹងគ្រប់គ្នាហើយថា «ប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩ ពិសេសខេត្តព្រះសីហនុ មានអ្នកឆ្លងថ្មី៣៤នាក់ (ភាគច្រើននៅទំនប់រលក និងមានកុមាតូចៗផងដែរ) និងអ្នកជាសះស្បើយ៦នាក់ ព្រមទាំងអ្នកកំពុង សម្រាកព្យាបាល សរុប៣១១នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១.០៣.២០២១នេះ»៕រក្សាសិទ្ធិដោយ៖CEN

×