Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី បានរកឃើញប្រអប់ថតសម្លេង នៅក្នុងកាប៊ីនអ្នកបើកបរយន្តហោះ Sriwijayaហើយ

ឥណ្ឌូនេស៊ី៖ ក្រសួងសាធារណការឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ទី៣១មីនា បាននិយាយថា ក្រុមការងារ បានរកឃើញម៉ាស៊ីនថតសម្លេងនៅកាប៊ីនអ្នកបើកបររបស់យន្តហោះ Sriwijaya Air jetហើយ ដែលធ្លាក់ចូលក្នុងសមុទ្រជា្វ កាលពីថ្ងៃទី០៩ មករាកន្លងទៅ ការធ្លាក់នេះបានធ្វើឱ្យអ្នកដំណើរចំនួន៦២នាក់បានស្លាប់។

បើយោងទៅតាមលិខិតអញ្ចើញរបស់ក្រសួងសាធារណការឥណ្ឌូនេស៊ីផ្ញើទៅកាន់អ្នកសារព័ត៍មាន បានឱ្យដឹងថា សន្និសីទការសែតនឹងធ្វើឡើងនៅម៉ោង១១ថ្ងៃ ម៉ោងក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យកងកម្លាំងជើងទឹក លោក La Ode Muhamad Holib បានថ្លែងប្រាប់រ៉យទ័រថា ប្រអប់ម៉ាស៊ីនថតសម្លេងនៅកន្លែងអ្នកបើកបរយន្តហោះបានរកឃើញនៅថ្ងៃពុធនេះ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះបានបដិសេធក្នុងការអត្ថាធិប្បាយថាតើការរកឃើញនេះជាស្ថានភាពល្អដែរឫទេ។

សូមបញ្ជាក់ថា ប្រអប់ម៉ាស៊ីនថតសម្លេងរបស់ Boeing 737-500 ត្រូវបានរកឃើញដោយអ្នកមុជទឹកអាយុ២៦ឆ្នាំម្នាក់ក្រោយពេលយន្តហោះនោះបានធ្លាក់។ ក្នុងនោះការស្វែងរកម៉ាស៊ីនថតសម្លេងនេះត្រូវបានចំណាយស្ទើតែ៣ខែដើម្បីឈានដល់ការរកឃើញអង្គចងចាំ ដែលស្ថិតក្នុងតំបន់ទឹករាក់ ហើយកន្លែងខ្លះមានដីភក់ និងមានលំហូរទឹកទាញខ្លាំង។

យ៉ាងណាមិញ ការស្វែងរកម៉ាស៊ីនថតសម្លេងរបស់យន្តហោះ Boeing 737-500 នេះគឺត្រូវចំណាយពេលប្រហាក់ប្រហែលគ្នាទៅនឹងការស្វែងរកម៉ាស៊ីនថតសម្លេងរបស់យន្តហោះ Lion Air 737 MAX ដែលបានធ្លាក់ចូលសមុទ្រកាលពីឆ្នាំ២០១៨កន្លងទៅ។

របាយការណ៍បឋមពីអ្នកស៊ើបអង្កេតករណីធ្លាក់យន្តហោះ Sriwijaya បាននិយាយថា យន្តហោះនេះមិនមានតុល្យភាពគ្រប់គ្រាន់សម្រាប់បង្កើនកម្លាំងម៉ាស៊ីនយន្តហោះឱ្យហោះបាន ដូច្នេះហើយទើបធ្វើឱ្យយន្តហោះផ្អៀង( ក្រឡាប់)និងបណ្តាលឱ្យធ្លាក់ចូលសមុទ្រដូច្នេះ។

សូមជម្រាបថា របាយការណ៍ខាងលើក៏ត្រូវបានបូករួមនូវព័ត៌មានពីប្រអប់ខ្មៅ ផ្សេងទៀតរបស់ម៉ាស៊ីនថតទិន្នន័យនៃជើងហោះហើរខាងលើ ដែលអ្នករុករកត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីយន្តហោះធ្លាក់។ ហើយក្នុងនោះម៉ាស៊ីនថតសម្លេង អាចជួយអ្នកស៊ើបអង្កេតឱ្យដឹងច្បាស់ពីមូលហេតុ និងសកម្មភាពរបស់អ្នកបើកយន្តហោះកំពុងពេលហោះហើរ និងធ្លាក់ចុះ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×