Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនពីរមានកំណើន មួយនៅថេរ និងបួនទៀតបង្ហាញការថយចុះតិចតួច

ភ្នំពេញ ៖ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើង ៤០រៀល និង ១០រៀល ត្រឹមពេលផ្សារបិទថ្ងៃនេះ មកដល់ ៦.៤៨០រៀល និង ១.៩៣០រៀល។

យ៉ាងណាមិញ ភាគហ៊ុន បួនដែលរួមមានហ្រ្កេនធ្វីន(GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ ( PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងអេស៊ីលីដា (ABC) បានបិទនៅថ្លៃ ៤.០៤០រៀល ១៣.០០០រៀល ១៣.០៤០រៀល និង ១៦.៦៦០រៀល រៀងគ្នា ដោយមានចន្លោះនៃការថយចុះពី ២០រៀល ទៅ ៨០រៀល។
រីឯផេសថិក (PEPC) បានរក្សាថ្លៃថេរដដែលនៅចំនួន ៣.០៦០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានធ្លាក់ចុះ ០,០៩% មកនៅត្រឹម ៦៣៩,៣៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃនេះមានចំនួន ៣៣៣,៣៥ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×