ភ្នំពេញ ៖ ស្ដីពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលសុំទោសតេជោ ហ៊ុន សែន បានអនុម័តនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជាក់បន្ថែមថា ក្រៅពីការទស្សនាតំបន់បេតិកភណ្ឌអង្គរ ខេត្តសៀមរាបនៅមានតំបន់ទេសចរណ៍អាទិភាពចំនួន ៦ ទៀត ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាអភិវឌ្ឍន៍ និងគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយហេតុថា វិស័យទេសចរណ៍មានលក្ខណៈអន្តរវិស័យ។
តំបន់ទេសចរណ៍អាទិភាពទាំង ៦ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ÷ ១- តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន», ២- តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី , ៣- តំបន់បេតិកភណ្ឌអង្គរ , ៤- តំបន់ក្រុងសៀមរាប , ៥- តំបន់បឹងទន្លេសាប , និង ៦- តំបន់ទេសចរណ៍សៀមរាបថ្មី។
ជាមួយគ្នានេះផងដែរ ក្រុងសៀមរាបក៏បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងបេតិកភណ្ឌទំនើប ជាមួយនឹងកំណើននៃមូលដ្ឋានអាជីវកម្មដែលបម្រើឱ្យវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ។ល។ ចំណែកឯតំបន់ជុំវិញក៏មានបង្កប់ទៅដោយប្រពៃណីទំនៀមទម្លាប់ ដែលនៅបន្តប្រកាន់ខ្ជាប់នូវក្នុងការរស់នៅប្រចាំថ្ងៃ ភ្ជាប់ជាមួយស្នាមញញឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN