ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើង៦០រៀលបន្ថែមទៀត ត្រឹមពេលផ្សារបិទថ្ងៃព្រហស្បតិ៍នេះ មកដល់ ៦.៥៤០រៀល ក្នុងមួយហ៊ុន។
លើសពីនេះទៅទៀត ភាគហ៊ុននេះមានទំហំជួញដូរច្រើនជាងធម្មតា ពោលគឺចំនួនដល់ទៅ ១៤៩,៤០ លានរៀល។ ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួនបី ផ្សេងទៀត ក៏មានកំណើនផងដែរ ដោយមានចន្លោះនៃការកើនឡើងពី ២០ ទៅ ៨០រៀល ដែលហ្ក្រេនធ្វីន មកបិទនៅថ្លៃ ៤.០៦០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្លៃ ១៣.០៨០រៀល និងអេស៊ីលីដានៅថ្លៃ ១៦.៧៤០រៀល។
ផ្ទុយមកវិញ ភាគហ៊ុនដែលនៅសល់ទាំង ៣ ដែលរួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផេសថិកបានបង្ហាញការថយចុះបន្តិចបន្តួច ចន្លោះពី ១០ ទៅ ៣០រៀល មកត្រឹម ១.៩២០រៀល ១៣.០២០រៀល និង ៣.០៣០រៀល រៀងគ្នា។ សន្ទស្សន៍ ផ.ម.ក. បានបិទជាមួយនឹងការងើបឡើងវិញ ០,៣៩% មកដល់ ៦៤១,៨៤ ពិន្ទុ។ ទំហំជួញដូរសរុបក្នុងថ្ងៃនេះ មានចំនួន ៤២០,២១ លានរៀល៕
រក្សាសិទ្ធិដោយ ៖ cen