Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជាតិចិន​ធ្វើឃាត​ជនជាតិ​ចិន នៅក្នុង​បន្ទប់​ស​ណ្ឋ​គារ​នៃ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន​ស៊ី​ធី​

បន្ទាយមានជ័យ ៖ ជន​ជាតិចិន​បង្ករឿង​នៅ​ក្រុង​ប៉ោយប៉ែត​ទៀតហើយ ពោលគឺ​ជនជាតិ​ចិន​ធ្វើឃាត​ជនជាតិ​ចិន​គ្នា​នៅក្នុង​បន្ទប់​ស​ណ្ឋ​គារ​នៃ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន​ស៊ី​ធី​( Hotel of Grand Diamond City casino,PoiPet) ។​

សមត្ថកិច្ច​ចម្រុះ​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​ពេទ្យ អយ្យការ​អម​សាលាដំបូង​ខេត្ត បានធ្វើការ​ស្រាវជ្រាវ​អង្កេត កំណត់​មុខសញ្ញា​ជនល្មើស​ជា​ឃាតករ​នោះ​ថា​មាន​ជនជាតិ​ចិន​យ៉ាងតិច​៥​នាក់​បាន​សមគំនិត​និង​ប្រព្រឹត្ត​ដោយ​យក​កូនកន្សែង​បិទ​ខ្ទប់​ច្រមុះ​និង​មាត់​ជនរងគ្រោះ​បណ្តាលឱ្យ​ដាច់ខ្យល់​ស្លាប់​។​

ប៉ុន្តែ​មកទល់ពេលនេះ ជនសង្ស័យ​ជនជាតិ​ចិន​ជា​ឃាតករ​បាន​រត់គេចខ្លួន​បាត់​អស់ហើយ ។ សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​។​

សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៨ ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​លើ​ពូក​នៃ​គ្រៃ​បន្ទប់​លេខ ៣០៨ ជាន់​ទី​៣ សណ្ឋាគារ​នៃ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​ម៉ិ​ន​ស៊ី​ធី ។ សមត្ថកិច្ច​សន្និដ្ឋានថា​នោះ​ជា​អំពើ​ឃាតកម្ម​ត្បិត​លើ​រាងកាយ​ជនរងគ្រោះ​មាន​ស្នាម​ជាំ ជាច្រើន​កន្លែង​។

ជនរងគ្រោះ​សមត្ថកិច្ច​មិន​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ ប៉ុន្តែ​សាកសព​ជនរងគ្រោះ​ត្រូវបាន​នគរបាល​ដឹកបញ្ជូន​យកទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែមទៀត​នៅ​ក្រសួងមហាផ្ទៃ​។​

​សូម​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​១៦ កុម្ភ​: ឆ្នាំ​២០១៨​កន្លងមក ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ប្រជុំ​ពិនិត្យ វាយតម្លៃ​និង​ពង្រឹង​ការងារ​លើ​ការគ្រប់គ្រង​ជនជាតិ​ចិន​រាប់ពាន់នាក់​នៅក្នុង​ខេត្ត ពិសេស​នៅ​ក្រុង​ប៉ោយប៉ែត​។​

នោះ​មកពី មាន​បាតុភាព​បន្តបន្ទាប់​បង្ក​ពី​ជនជាតិ​ចិន​មៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​ថ្មីៗ​នេះ ។ និង​នៅ​ក្រុង​ប៉ោយប៉ែត ក៏មាន​ករណី​បង្ក​ពី​ជន​ជាតិចិន​លើ​ជន​ជាតិចិន​គ្នាឯង​ដែរ​ដូចជា ចាប់​ជម្រឹត​តាម​អន​ឡាញ​ឬ​តាម​ប្រព័ន្ធ​(VOIP) , ការ​បង្ខាំង​មនុស្ស ,​ការប្រព្រឹត្ត​អាណា​ចា​រ្យ​នានា​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០១៧ ,​ឆ្នាំ​២០១៦ ជាដើម​៕​ ដោយ ៖ បន្ទាយ​

×