Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីអាជីវកម្មថ្មីចំនួន ៧.៨៦០ក្នុងឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីអាជីវកម្មថ្មីចំនួន ៧.៨៦០ ដែលមានការធ្លាក់ចុះ ៤០.៧២ ភាគរយពី ១៣.២៥៩ នៅក្នុងឆ្នាំ ២០១៩ ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។

ទន្ទឹមនេះ របាយការណ៍ក៏បានបង្ហាញថា ក្រសួងបានរំលាយអាជីវកម្មចំនួន ៥០០ កាលពីឆ្នាំមុន ដោយកត់សម្គាល់ឃើញមានការកើនឡើង ១៨៧ ភាគរយពី ១៧៤ ក្នុងឆ្នាំ ២០១៩ ។

នៅក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកាលពីដើមខែមេសា លោក ប៉ាន សូរស័ក្តិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងរបស់លោកប្តេជ្ញាធ្វើពិពិធកម្មសេដ្ឋកិច្ចនិងធ្វើការចរចាពាណិជ្ជកម្មទាំងក្នុងតំបន់ពាណិជ្ជកម្មសេរី ទ្វេភាគីនិងពហុភាគីជាមួយដៃគូពាណិជ្ជកម្មដើម្បីទាក់ទាញ
វិនិយោគថ្មី។

លោកបានមានប្រសាសន៍ថាក្រសួងនឹងខិតខំពង្រឹងកម្មសិទ្ធិបញ្ញានិងការការពារអតិថិជននៅកម្ពុជា លើកកម្ពស់សេវាកម្មសាធារណៈនិងសម្របសម្រួលលក្ខខណ្ឌសម្រាប់ការធ្វើជំនួញ។

ក្រសួងពាណិជ្ជកម្មបានខិតខំពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពរបស់មន្រ្តីដើម្បីប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោកដោយការលើកកម្ពស់ធនធានមនុស្សកំណែទម្រង់រចនាសម្ព័ន្ធក្នុងអភិបាលកិច្ច និងការគ្រប់គ្រងការអភិវឌ្ឍន៍ស្ថាប័នក៏ដូចជាការអភិវឌ្ឍច្បាប់និងបទប្បញ្ញត្តិច្បាប់ ទាក់ទងនឹងពាណិជ្ជកម្ម”៕ រក្សាសិទ្ធិដោយ៖CEN

×