ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបញ្ចប់ជាមួយនឹងកំណើន ១០០រៀល មកដល់ ៦.៦៦០រៀល នាថ្ងៃជួញដូរដំបូងនៃសប្តាហ៍នេះ។
ភាគហ៊ុន ៣ ផ្សេងទៀត ក៏មានកំណើនថ្លៃផងដែរ ចន្លោះពី ២០រៀល ទៅ ៤០រៀល ដោយហ្ក្រេនធ្វីន (GTI) បិទនៅថ្លៃ ៤.០៨០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅថ្លៃ ១៣.០៨០រៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នៅថ្លៃ ១៣.០២០រៀល។
ផ្ទុយមកវិញ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ធនាគារអេស៊ីលីដា (ABC) បានបិទដោយមានការខាតបង់ ១០រៀល និង ៤០រៀលរៀងគ្នា មកនៅត្រឹម ១.៩១០រៀល និង ១៦.៧០០រៀល ក្នុងមួយហ៊ុន។
ភាគហ៊ុនផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានបិទជាមួយនឹងការថយចុះ ០.០៦% មកត្រឹម ៦៤១.៤៥ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២៣៥,២៧ លានរៀល៕