Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនចំនួនបួនបានធ្លាក់ចុះបន្តិចបន្តួច ខណៈដែលភាគហ៊ុនមួយកើនឡើង ហើយពីរទៀតរក្សាថ្លៃថេរដដែល

ភ្នំពេញ ៖ ត្រឹមពេលផ្សារបិទថ្ងៃអង្គារ៍នេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ធនាគារអេស៊ីលីដា (ABC) មានការថយចុះបន្តិចបន្តួច ចន្លោះពី ១០រៀល ទៅ ២០រៀល ក្នុងមួយហ៊ុន មកត្រឹម ៦.៦៤០រៀល ១.៩០០រៀល ១៣.០០០រៀល និង ១៦.៦៨០រៀល រៀងគ្នា ខណៈដែលភាគហ៊ុនផេសថិក (PEPC) មានកំណើន ១០រៀល មកបិទត្រឹម ៣.០៥០រៀល។

ទន្ទឹមនឹងនេះដែរហ្រ្គេនធ្វីន GTI និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែលដូចថ្លៃបិទកាលពីថ្ងៃចន្ទ។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,១២% មកត្រឹម ៦៤០,៦៥ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៣១,១៨ លានរៀល៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×