Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ អន្តរាគមន៍​បន្ថែម​ដើម្បី​គាំពារ​ដល់​អតិថិជន​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​ការបន្ធូរបន្ថយ និង​ការអនុគ្រោះ​ផ្សេងៗ​ទៀត​ពី​រាជរដ្ឋាភិបាល​កម្ពុជា និយ័ត​ករ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

​គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​អតិថិជន​ប្រមាណ​៣៤​ម៉ឺន​នាក់ ទទួល​បានការ រៀបចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​ឥណទាន​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​យន្តការ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ ភាគច្រើន​នៃ​អតិថិជន​ទាំងនោះ បាន​ជ្រើស យក ជ​ម្រើ ស បង់​តែ​ការប្រាក់​ក្នុង​រយៈពេល ៣​ទៅ​៦​ខែ ពន្យារ​រយៈពេល​សងក​ម្ចី ឬ​ផ្អាក​បង់​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​រយៈពេល ៣​ទៅ​៦​ខែ ក្នុងករណី​ដែល​អតិថិជន​រង​ផលប៉ះពាល់​ខ្លាំង​។ ការរៀបចំ​ឥណទាន​ឡើងវិញ​ត្រូវធ្វើឡើង អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន ហើយនឹង​ត្រូវធ្វើ​បន្តទៅទៀត​ក្នុងអំឡុង​ពេលដែល​វិបត្តិ​នេះ​មិនទាន់​បញ្ចប់​នៅឡើយ​។

​ទន្ទឹមនឹង​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក យើង​សង្កេតឃើញថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាថ្មី​បន្ថែមទៀត ដោយ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ប្រឈម​ការឆ្លង​មាន​ចំនួន​កាន់តែ​កើនឡើង​។

​ដោយ​យើង​សង្កេតឃើញ​អំពី​ផលប៉ះពាល់​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាមរយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) គ្រឹះស្ថាន​សមាជិក​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​គោលការណ៍​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ ដែល​បាន​ដាក់ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធានាថា អតិថិជន​របស់ខ្លួន​ទទួល​បានការ​គាំពារ និង​អនុគ្រោះ​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។​

​ដើម្បី​ចូលរួម​ជួយ​គាំទ្រ និង​សម្រួល​ដល់​អតិថិជន​ក្នុង​គ្រា​ដ៏​លំបាក​នេះ សមាគម​ទាំងពីរ សូម​ដាក់ចេញ​នូវ​គោលការណ៍​បន្ថែម​ដូចខាងក្រោម ៖

១. សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩៖ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ ទាំងអស់​
​រយៈពេល​យ៉ាងតិច​មួយខែ ព្រមទាំង​ទទួលបាន​ការរៀប​ចំឥណ​ទាន​ឡើងវិញ​ដោយ​ស្វ័យ ប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួមទាំង​ពន្យារ​ការបង់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​រយៈពេល មួយខែ និង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​។

៣. បន្តធ្វើ​ការផ្តល់ជូន​ការរៀបចំ​ឥណទាន​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩។

៤. បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយពេល​មាន​វិបត្តិ​។

៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទីមួយ សម្រាប់​រស់នៅ (First Home Owner)​។

៦. ផ្តល់នូវ​ការអនុគ្រោះ​សម្រាប់​អតិ​ថ​ជន​ដែល ទទួលមរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយៗ​។

​សូមជម្រាបថា ការរៀបចំ​ឥណទាន​ឡើងវិញ​អាច​ធ្វើតាម​យន្តការ​មួយចំនួន​រួមមាន​៖ ទី​១. ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន ទី​២. ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម ទី​៣. ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់ ទី​៤. ការពន្យារ​ឥណទាន​ប្រតិ​ទាន​, ទី​៥. ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន ៦. ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់​ទៅជា​ការទូទាត់​តែ​ការប្រាក់​ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន ៧. ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ៨. ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង ៩. ការផ្តល់​រយៈពេល​អនុ​គ្រោះ​ដោយ​គ្មាន​ការទូទាត់​សង​ដែល​អាចមាន​រយៈពេលរ​ហូត​ដល់ ៦ (​ប្រាំមួយ​)​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​

​សូមបញ្ជាក់​ផងដែរ​ថា គ្រប់​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រភព​ទុន​ប្រហាក់ ប្រហែល​គ្នា គឺ​ទុន​ផ្ទាល់​របស់​ភាគ​ទុ​និក ប្រមាណ​ជា ១៥​ភាគរយ ទុន​មកពី​កម្ចី​រយៈពេល​វែង​នៅក្នុង​ស្រុក និង​បរទេស ប្រមាណ​ជា ១៥​ភាគរយ (​ធនាគារ​ក៏​ជា​កូនបំណុល​ផងដែរ​) និង​ទុន​បានមកពី​អតិថិជន និង​សាធារណជន​ដែល​បានដាក់​ប្រាក់​បញ្ញើ​សន្សំ​ប្រមាណ​ជា ៧០​ភាគរយ​។​

​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ដើរតួនាទី​យ៉ាងសំខាន់ ប្រៀបបាន​នឹង​ឆ្នឹង​ខ្នង​នៃ​សេដ្ឋកិច្ចជាតិ ដូច្នេះ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នីមួយៗ មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​គោលការណ៍​ទាំងឡាយ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានាថា​គ្រឹះស្ថាន​នឹង​នៅតែមាន​ស្ថានភាព​រឹងមាំ គ្រប់​កាលៈទេសៈ ដើម្បី​បម្រើសេវា​ហិរញ្ញវត្ថុ​តាម​តម្រូវ​ការជូន​ដល់​អតិថិជន ព្រមទាំង​ទទួលខុសត្រូវ​យ៉ាង​ពេញលេញ​រាល់​កាតព្វកិច្ច​ចំពោះ​ដៃគូ​ដែល​បានផ្តល់​កម្ចី​ដល់​គ្រឹះស្ថាន ភាគ​ទុ​និក​របស់ខ្លួន និង​អតិថិជន ព្រមទាំង​សាធារណជន​ដែល កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជាមួយ​គ្រឹះស្ថាន​របស់ខ្លួន​។​

​ដូច្នេះ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​សហការ​ធ្វើការ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ផ្តល់​ប្រាក់កម្ចី​ផ្ទាល់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ភាពស្មោះត្រង់ ដើម្បី​ការពារ និង​គាំទ្រ​ដល់​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ឲ្យ​នៅតែមាន​ភាពរឹងមាំ​ក្នុងការ​បម្រើសេវា និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​នេះ​៕​ រក្សាសិទ្ធិដោយ ៖ CEN

×