ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនគរបាល ខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែងជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង។ ពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលគឺរូបលោក ទើបនឹងចូលកាន់តំណែងបានជាង ៧ខែតែប៉ុណ្ណោះក៏ត្រូវផ្លាស់ប្ដូរភារកិច្ចទៀត។
យ៉ាងណាក៏ដោយចុះ គេមិនទាន់ដឹងថា ការផ្លាស់ប្ដូរតំណែង ស្នងការនគរបាល ខេត្តមណ្ឌលគិរីខាងលើនេះ បណ្តាលមកពីបញ្ហាអ្វីឲ្យពិតប្រាកដនោះទេ៕ ដោយ៖ សមុទ្រឈើ