Shrunken head គឺជាពាននៃជយ័ជម្នះ ជាពិធីកម្មនៃជំនឿ ដែលគេជឿថានេះជាការចាប់បង្ខាំងព្រលឹងរបស់សត្រូវ បន្ទាប់ពីគេបានសម្លាប់បុគ្គលនោះហើយដោយកាត់យកក្បាលមកឆ្កៀលយកលលាដ៍ចេញដោយមិនអោយដាច់រហែកស្បែកក្បាលនោះទេ បន្ទាប់មកទើបគេយកស្បែកក្បាលនោះទៅអប់ថ្នាំធ្វើពិធីកម្ម បង្រួម វាអោយតូចតាមតែវាអាចតូចទៅបាន។
យើងឃើញថាគ្រប់លលាដ៍ក្បាលគឺមានការចោះដេរភ្នែក ដេរមាត់ភ្ជិត ព្រោះគេជឿថានេះជាការបង្ខាំងព្រលឹងរបស់បុគ្គលនោះមិនអោយទៅណាបាន ដើម្បីនៅជាបរិវារគេ ដោយមានការជឿស្រដៀងនឹងរឿងកូនក្រកដែរ។ ពិធីកម្មនេះដើមឡើយគឺជាប្រពៃណីរបស់ កុលសម្ព័ន្ធ Jivaroan ហើយក៏មានតាមៗមកដោយកុលសម្ព័ន្ធ Shuar, Achuar, Huambisa, Aguaruna ផងដែរ ដែលសព្វថ្ងៃមានសេសសល់នៅឯ Ecuador និង Peru ដោយក្បាលទាំងនោះសឹងតែទាំងអស់គឺជាក្បាលមនុស្សប្រុស ព្រោះត្រូវបានកាត់ក្នុងចម្បាំង តែរយៈពេលក្រោយៗមកគេបានប្រទះឃើញមានក្បាលដែលជារបស់មនុស្សស្រី ទើបធ្វើអោយអ្នកស្រាវជ្រាវមានការជជែកគ្នា អំពីរឿងនេះយ៉ាងស្វិតស្វាញដើម្បីតាមរកចម្លើយបន្តទៀត៕ ក្ខិណី
នេះជាការបង្ហាញអំពីរបៀបធ្វើពិធីកម្មបង្រួមក្បាល
នេះគឺជាក្បាលរបស់មនុស្សស្រី ដែលកម្រនឹងប្រទះ