Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុ មិនពិត ក្នុងបំណងទុច្ចរិតណាមួយ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំង ឡាយណាដែលនៅតែបន្តការបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ខណៈមានជនអនាមិកមួយចំនួនបានបង្កើតផេក Facebook ឈ្មោះថា “Cambodia Weather Service” ដោយបានបង្ហោះព័ត៌មានមួយចំនួន ស្តីពីស្ថានភាពអាកាសធាតុ ដែលមិនត្រឹមត្រូវនាំឲ្យមានការយល់ច្រឡំ។

បើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ថា ៖ ក្នុងរយៈពេលកន្លងមកនេះ មានជនអនាមិកមួយចំនួនបានបង្កើតផេក Facebook ឈ្មោះថា “Cambodia Weather Service” ដោយបានបង្ហោះព័ត៌មានមួយចំនួន ស្តីពីស្ថានភាពអាកាសធាតុ ដែលមិនត្រឹមត្រូវនាំឲ្យមានការយល់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ ។

សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាស្ថាប័នរដ្ឋតែមួយគត់របស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយតាម សេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមាន ឈ្មោះថា “ក្រសួងធនធានទឹក និងឧតុនិយម / Ministry of Water Resources and Meteorology” ដូច្នេះរាល់ផេកទាំងឡាយ ឬគណនីយហ្វេសបុកណាមួយដែលបានបង្ហោះ និងធ្វើការផ្សព្វផ្សាយ ពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនមែនជាការពិតនោះឡើយ សូមសាធារណជន កុំមានការភ័ន្តច្រឡំ ។

តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវរបស់ រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និងមិនទទួលខុស ត្រូវនោះឡើយ និងចាត់ទុកថា ជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឲ្យមានការយល់ខុស និងបង្កជាចលាចល លើស្ថានភាពអាកាសធាតុជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំង ឡាយណាដែលនៅតែបន្តការបង្ហោះផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×