កាលពីល្ងាចថ្ងៃអាទិត្យ យន្តហោះស្រដៀងឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះហើរនៅលើដែនដីរបស់ស្ថានទូតរុស្ស៊ី ប្រចាំអាមេរិក ហើយបានបញ្ចាំងភ្លើងបំភ្លឺអគារស្ថានទូតទាំងមូល។
ពួកអ្នកការទូតរុស្ស៊ីពេបជ្រាយថា នេះជាយន្តហោះប្រហែលប៉ងស្វែងរកបញ្ហាអន្តរាគមន៍របស់រុស្ស៊ីនៅក្នុងការបោះឆ្នោតនៅអាមេរិករយៈពេលកន្លងមក។
Twitter របស់ស្ថានទូតរុស្ស៊ីសរសេរថា ៖ ឧទ្ធម្ភាគចក្ររបស់អាមេរិកចង់ស្វែងរកអ្វីនៅដែនដីរុស្ស៊ី? ឬរអាក់រអួលកើតឡើង ប្រហែលជាកិច្ចប្រឹងប្រែងក្នុងភាពអស់សង្ឃឹមមួយ ដើម្បីស្វែងរកភស្តុតាងមួយថា រុស្ស៊ីអន្តរាគមន៍ចូលក្នុងការបោះឆ្នោតនៅអាមេរិក។
ក្រុមអ្នកការទូតនៅបានចាត់ទុកថា នេះជាថាសហោះមកពីភពដទៃ៕ ចន្ទ្រា