Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ៖ រំលាយ​អង្គការ​ចាត់តាំង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោមរូបភាព​បដិវត្តន៍​ពណ៌ ដើម្បី​សន្តិសុខ​ជាតិ​

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ការរំលាយ​អង្គការ​ចាត់តាំង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោមរូបភាព​បដិវត្តន៍​ពណ៌ ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​សម្រាប់​ដំណើរការ​អភិវឌ្ឍ ប្រទេស​កម្ពុជា​។​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ មូល​ភស្តុតាង​ទាំង​អង្គហេតុ និង​អង្គច្បាប់​បាន ចាត់វិធានការ​ស្រប​តាម​នីតិរដ្ឋ លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន ឃុបឃិត​ជាមួយ​បរទេស​ដោយ​មាន​អង្គការ​ចាត់តាំង​ក្រោម រូបភាព បដិវត្តន៍​ពណ៌ ។​ការសម្រេចបាន​នូវ​ការរំលាយ​អង្គការ ចាត់តាំង​ក្រោមរូបភាព​បដិវត្តន៍​ពណ៌​នេះ អាច​ឲ្យ​កម្ពុជា​បន្ត​អនុវត្តន៍ កាន់តែ​សកម្ម​នូវ​កម្មវិធី​កំណែទម្រង់​នានា ដែល​ជំរុញ ឲ្យមាន​កំណើន សេដ្ឋកិច្ចជាតិ ។ ប្រឈម​ដែល​ប៉ះពាល់​ដល់ សន្តិសុខ​ទូទៅ​របស់​កម្ពុជា គឺ​ការរីក​សាយភាយ​នៃ​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ជាពិសេស​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ក្នុង​ការប៉ុនប៉ង​ផ្គួលរំលំ​រដ្ឋាភិបាលក​ម្ពុ​ជា​ស្របច្បាប់​ពី​សំណាក់​គណបក្ស​នយោបាយ​ដែល មាន​ការឃុបឃិត​ពី​បរទេស ហើយ​ក្រសួង​មហាផ្ទៃ​បាន​ចាត់​វិធានការ​បង្ក្រាប និង ទប់ស្កាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព និង​ឧបាយកល ទាំងនេះ តាមរយៈ​ការអនុវត្ត​វិធានការ​ច្បាប់​ដ៏ ម៉ឺងម៉ាត់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×