Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រកព្រំដែន​ក​ម្ព​ជា ថៃ​ស្ងាត់ នា​ថ្ងៃ​ព្រះរាជ​ពី​ធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ​

​បន្ទាយមានជ័យ : នៅ​ច្រកព្រំដែន​ក​ម្ព​ជា ថៃ​ទាំងអស់​បាន​ប្រែជា​ស្ងាត់ជ្រងំ​ទាំង​អ្នកដំណើរ ទាំង​ភ្ញៀវទេសចរ និង​ទាំង​យានយន្ត​ដែល​មិនសូវ​ចេញចូល​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ចំ​ថ្ងៃ​ដែល​ថៃ​ប្រារព្ធ​ព្រះរាជ​ពី​ធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ ។​

ដោយឡែក​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ឈម​នឹង​ច្រកទ្វារព្រំដែន​អចិន្ត្រៃយ៍​ខ្លង​លឹក​ស្រុក​អារ​ញ្ញា​ប្រាថេត ខេត្ត​ស្រះកែវ ដែលជា​ច្រកព្រំដែន​គោក​មាន​សកម្មភាព​ពលរដ្ឋ ភ្ញៀវទេសចរ និង​យានយន្ត​ដឹកទំនិញ​ចេញចូល​ច្រើនជាងគេ​នោះ​ក៏​រឹតតែ​ស្ងាត់​ដែល​ពុំ​ធ្លាប់មាន​។ ស្ត្រី​ដែល​អង្គុយចាំ​ស៊ីឈ្នួល​ដឹកទំនិញ​តាម​រទេះ​ឆៃលី​(​រទេះ​តូច​)​ចេញចូល​ពី​ផ្សារ​រោង​ក្លឿ​ក្នុង​ទឹកដី​ថៃ មក​ប៉ោយប៉ែត​ទឹកដី​កម្ពុជា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃទី​២៦​តុលា​ថា​: ថ្ងៃទី​២៦​នេះ រូបគាត់​រកស៊ី​ឈ្នួល​ដឹកទំនិញ​ឬអី​វ៉ាន់​ភ្ញៀវទេសចរ​និង​អ្នកដំណើរ​ធម្មតា​បាន​ប្រា​ក់ជាង​២០០​បាត​ប្រាក់​ថៃ​ប៉ុណ្ណោះ​។ ពោលគឺ​ខុសពី​រាល់ថ្ងៃ​ដែល​បាន​ជិត​១.០០០​បាត​។ អ្នកស្រី​ក៏បាន​ដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​ព្រះ​រាជពិធី​ធំ​នៃ​ការ​ព្រះ​ភ្លើង រំលាយ​ព្រះ​សព​ព្រះមហាក្សត្រ​ថៃ ភូមិ​ប៊ុល អាឌុលយ៉ាដេត​។ មន្ត្រី​ស៊ីវិល កងកម្លាំង អាជីវករ​និង​ពលរដ្ឋ​ថៃ​ទាំងឡាយ​បាននាំគ្នា​ចូលរួម​ថ្វាយ​សេចក្តី​អាឡោះអាល័យ បាន​ចូលរួម​ដង្ហែ​ថ្វាយ​ដំណើរ​ព្រះ​វិញ្ញាណក្ខន្ធ កាន់ទុក្ខ ព្រះអង្គ​ចុងក្រោយ​។ សូម្បីតែ​ហាង​លក់ដូរ​ក៏​បិទ​ស្ទើ​អស់​ផងដែរ ។

​មន្ត្រី​ច្រកទ្វារព្រំដែន​នៃ​ប្រទេស​ទាំង​២​អោយ​សារ​ព៍​ត័​មាន​ដឹងថា​:​មានតែ​ភ្ញៀវទេសចរ​បរទេស​និង​ភ្ញៀវ​ជនជាតិខ្មែរ​ខ្លះ​ដែល​ត្រូវ​ទៅមក​ព្យាបាល​ជម្ងឺ​នៅ​ប្រទេស​ថៃ ដែល​ចេញចូល​។ ឯ​ជនជាតិ​ថៃ​គ្មានទេ ជនជាតិ​ថៃ​ដែល​កន្លងទៅ​ធ្លាប់​ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ​នានា​នៅ​ក្រុង​ប៉ោយប៉ែត ក៏​សឹងតែ​គ្មាន​ម្នាក់​មក​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ឹម សំ​អាត់ នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​តាម​ទូរស័ព្ទ​ខ្លី​ថា : ខាង​ថៃ​គេ​សម្រាក​ចូលរួម​ព្រះរាជ​ពិធ​បុណ្យ​ស​អតីតព្រះមហាក្សត្រ​ថៃ ចឹ​ង​នៅ​ច្រកទ្វារ​ស្ងាត់​តាំងពី​១-២​ថ្ងៃមុន​មក​បណ្តើរៗ​។ នៅមាន​មនុស្ស យាន្ត​យន្ត​ចេញចូល​តិចតួច​ប៉ុណ្ណោះ​។​

​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​អោយដឹង​ខ្លី​ថា : ទំនិញ​យ៉ាងច្រើន​ពី​ប្រទេស​ថៃ គេ​សម្រុក​ដឹកជញ្ជូន​មក​កម្ពុជា​ប៉ុន្មាន​ថ្ងៃមុន​។ ដូច្នេះ​១​ថ្ងៃមុន ពេល​ព្រះរាជ​ពិធីបុណ្យ​បូជាសព​និង​ក្រោយ​១-២​ថ្ងៃ ក៊​ជឿថា​នៅតែ​ស្ងាត់​។ ប៉ុន្តែ នៅមាន​ទំនិញ​ខ្លះ​ដែល​ជញ្ជូន​មក​ទាន់​អស់ ក៏​នៅ​ដឹក​មក​បង្ហើយ​ដែរ​៕​ ដោយ : បន្ទាយ​

×