ខេត្តព្រះសីហនុ ៖ សាកសពជនជាតិចិនម្នាក់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រូវបានភ្ញៀវទេសចរ ប្រទះឃើញអណ្តែតទឹក នៅចំណុចឆ្នេរលំហែកាយស្ថិតក្នុងភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ នាវេលាម៉ោង៨ព្រឹក។
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-36-20-1024x576.jpg)
ជុំវិញការប្រទះឃើញសាកសពអណ្តែតទឹកនេះ បុរសម្នាក់ដែលមានមុខរបរលក់ដូរ នៅក្បែរនោះបានរៀបរាប់ថា ខណៈពេលគាត់កំពុងរៀបអីវ៉ាន់លក់ ក៏មានភ្ញៀវទេសចរចំនួន៣នាក់ បានប្រាប់ថា បានឃើញសពអណ្តែតមួយ នៅចម្ងាយពីកន្លែងគាត់ ប្រហែលជាង២០០ម៉ែត្រ។ ក្រោយពីទទួលព័ត៌មាននេះភ្លាម គាត់ក៏បានស្ទុះរត់មកមើល ក៏បានឃើញមែន ហើយគាត់ក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុសិ៍រដ្ឋបាលភ្លាមដែរ។
យោងតាមប្រភពពីលោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យពិនិត្យសាសព នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យដឹងជាបឋមថា ចំពោះការស្លាប់របស់សាកសពនៅពុំទាន់ដឹងទេ រងចាប់ពិនិត្យឲ្យបានល្អិតល្អន់សិន ព្រោះសាកសពត្រូវដឹកយកទៅពិនិត្យ នៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកចំការចេក ។ ជាបឋម អត្តសញ្ញាណសាកសព ក៏នៅពុំទាន់ដឹងនៅឡើយ ក្រាន់តែដឹងថា សាកសពជាបុរស អាយុប្រហែលជាង៣០ ឆ្នាំ មានពាក់ស្រោមជើង ពណ៌ស ស្លៀកខោខ្លីពណ៌ស ពាក់អាវយឹតពណ៌ស នៅក្នុងហោប៉ៅជនរងគ្រោះ មានទូរស័ព្ទមួយគ្រឿង ម៉ាកអាយហ្វូន។
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-08-1024x576.jpg)
សូមបញ្ជាក់ផងដែរថា នៅក្បែរសាកសពលើឆ្នេរ គេក៏បានប្រទះឃើញស្បែកជើងមួយគូរ និងអក្សរចិន ប៉ុន្តែគេពុំទាន់ដឹងថា ជារបស់ជនរងគ្រោះ ឬ យ៉ាងណានោះទេ៕
រក្សាសិទ្ធិដោយ៖ CEN
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-18-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-35-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-40-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-45-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-51-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2021/08/photo_2021-08-11_11-43-56-1024x576.jpg)