នេះ គឺជាខណៈពេលមួយដ៏មិននឹកស្មាន ដែលធ្វើឲ្យគ្រប់គ្នានៅក្នុងបណ្តាញសង្គម ពិតជាព្រឺរន្ធត់ជាខ្លាំង ខណៈបានឃើញគ្រួសារនៃសព និងព្រមទាំងលោកតាអាចារ្យ បានធ្លាក់ដល់ដី ជាមួយក្តារមឈូស ដែលបានធ្វើឲ្យសាច់ញាតិ កូនចៅរឹតតែសង្វេគស្រណោះកាន់តែខ្លាំង នៅក្នុងហេតុការណ៍បាក់មេនដ៏កម្របែបនេះ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា ខណៈគ្រួសារ សាច់ញាតិ និងតាអាចារ្យ កំពុងរៀបចំសូត្រធម៌ ក្នុងអំឡុងបើកមើលមុខសពជាលើកចុងក្រោយ ក៏ស្រាប់តែបាក់មេន ធ្លាក់ប្រាវទៅដីទាំងអស់គ្នាតែម្តង។
តែទោះជាយ៉ាងណា នៅក្នុងហេតុការណ៍ដ៏រន្ធព្រឺព្រួចនេះ ពុំបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ នេះបើតាមលោកជំទាវ ស្រីអូន សម្រស់ធម្មជាតិ បានចែករំលែកវីដេអូនៃហេតុការណ៍នេះ និងរៀបរាប់យ៉ាងដូច្នេះថា៖ «សង្វេគណាស់! បាក់មេនធ្លាក់ក្ដារមឈូស ពេលកូនចៅទៅមើលមុខលាចុងក្រោយ សំណាងមិនមានអ្នករបួសធ្ងន់!»៕ រក្សាសិទ្ធិដោយ៖ លឹមហុង