បណ្តាភស្តុតាងថ្មីៗបង្ហាញថា មានវិទ្យាស្ថានស្រាវជ្រាវមួយ ដែលទីស្នាក់ការស្ថិតនៅអ៊ុយក្រែនអាចឈរពីក្រោយការជឿនលឿននឹកស្មានពុំដល់របស់កូរ៉េខាងជើងអំពីបច្ចេកវិទ្យា ICBM ។បណ្តាករណីបាញ់បង្ហោះកាំជ្រួចជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាង បានធ្វើឲ្យប្រទេសជិតខាងខ្លួនផ្ទុះកំហឹង។ អ្វីៗបានក្លាយទៅជាគ្រោះគំរាមកំហែងក្រោយពេលដែលកូរ៉េខាងជើងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលកាលពីថ្ងៃទី ៤ ខែកក្កដា (ថ្ងៃឯករាជ្យរបស់អាមេរិក) ខណៈពេលបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបជាលើកដំបូង Hwasong-14 ឡើងដល់រយៈកម្ពស់ ២.៨០២គីឡូម៉ែត្រ និងរយៈចម្ងាយ ៩៣៣គីឡូម៉ែត្រ ទៅកាន់ភាគខាងកើតសមុទ្រជប៉ុន ទៅធ្លាក់ភាគខាងកើតសមុទ្រសមុទ្រជប៉ុន ក្រោយពេលហោះហើររយៈ៣៩នាទី។
អ្នកជំនាញការខាងកាំជ្រួចរុស្ស៊ីបានត្រួតពិនិត្យរូបភាពរបស់ Hwasong-14 ហើយនិយាយថា ICBM របស់កូរ៉េខាងជើង អាចជាការ “ថតចំលង” របស់កាំជ្រួចរយៈចម្ងាយឆ្ងាយនៃអតីតសហភាពសូវៀតដូចជា SS-18 Satan។
ជាមួយគន្លងដែលល្អបំផុតនោះកាំជ្រួចអន្តរទ្វីប Hwasong-14 របស់កូរ៉េខាងជើង អាចហោះហើរបានចម្ងាយ ៦.៧០០គីឡូម៉ែត្រ ឬអាចច្រើនជាង១ម៉ឺនគីឡូម៉ែត្រ (ពុំគិតដល់ចលនាវិលជុំរបស់ផែនដី)។ ជាមួយរយៈចម្ងាយបាញ់ខាងលើ Hwasong-14 មានសមត្ថភាពធ្វើឲ្យរដ្ឋអាឡាស្កា និងហាវ៉ៃ របស់អាមេរិកស្ថិតក្នុងគោលដៅវាយប្រហាររបស់វា។
គួររំលឹកឡើងវិញថា ដំបូងក្រសួងការពារជាតិរុស្ស៊ី ចាត់ទុកកាំជ្រួច Hwasong-14 គ្រាន់តែជា “របស់ក្មេងលេង” បណ្តោះអាសន្នដែលក្រុងព្យុងយ៉ាងយកមកអួត ប៉ុន្តែមន្ទីរបញ្ចកោណបានបញ្ជាក់ក្រោយការសាកល្បងភ្លាមៗថា នេះជាកាំជ្រួច ICBM ពិតប្រាកដមែន។
ក្រុមអ្នកជំនាញការកាំជ្រួចរុស្ស៊ីបានត្រួតពិនិត្យរូបកាំជ្រួច Hwasong-14 ឡើងវិញ ហើយនិយាយថា ICBM របស់កូរ៉េខាងជើងអាចត្រូវបានថតចម្លងកពីកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់អតីតសហភាពសូវៀត ដូចជាប្រភេទ SS-18 Satan នឹងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើន។
ការវិភាគបឋមពីតារាវិថី និងទម្ងន់ផ្ទុកនៃប្រភេទកាំជ្រួច Hwasong-14 បង្ហាញថា ក្រុងព្យុងយ៉ាងអាចក្លាយជាម្ចាស់កាំសិទ្ធិនៃបច្ចេកវិទ្យា ICBM គន្លឹះរបស់ការិយាល័យ Yuzhnoye អ៊ុយក្រែន ដែលទីនេះធ្លាប់ជាមោទនភាពរបស់សូវៀតអំពីកាំជ្រួចនិងការស្រាវជ្រាវអភិវឌអាវុធជឿនលឿន ហើយពេលនេះកំពុងលិចលង់ក្នុងបំណុលវណ្ឌក ។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានលើលកឡើងថា “តាំងឆ្នាំ២០០០មកព្យុងយ៉ាងបានបញ្ជូនចារកិច្ចទៅកាន់អ៊ុយក្រែន ហើយពេលខ្លះឆ្លងកាត់ក្រុងមូស្គូ។ ភាពតានតឹងនៃទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កូរ៉េខាងជើង។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍នៅបានសង្ស័យថា ក្រុងព្យុងយ៉ាងបានលួចយកបច្ចេកវិទ្យាជឿនលឿនរបស់អ៊ុយក្រែន និងប្រើប្រាស់លុយរកបានពីជំនួញជាមួយចិន ដើម្បីទិញបរិក្ខារយោធា ពីអ៊ុយក្រែន-ប្រទេសមួយដែលកំពុងធ្លាក់ក្នុងភាពទុរគត៕