Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីថា ពេលវេលាដើម្បីទទួលស្គាល់តាលីបង់ថាជាអាជ្ញាធរស្របច្បាប់មិនទាន់មកដល់នៅឡើយទេ

បេសកជនប្រធានាធិបតីរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថាពេលវេលានៃការទទួលស្គាល់ក្រុមតាលីបង់ ថាជារដ្ឋាភិបាលពេញសិទ្ធិស្របច្បាប់របស់អាហ្វហ្គានីស្ថានមិនទាន់មកដល់នៅឡើយទេ។

លោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីថា នៅពេលនេះទីក្រុងមូស្គូបានត្រៀមខ្លួន ដើម្បីធ្វើការជាមួយរដ្ឋាភិបាលបណ្តោះអាសន្ននាពេលអនាគត។ លោក Kabulov បាននិយាយថា រុស្ស៊ីមិនព្រួយបារម្ភអំពីស្ថានការណ៍នៅអាហ្វហ្គានីស្ថាននោះទេ ព្រោះខ្លួនមានទំនាក់ទំនងល្អជាមួយទាំងក្រុមតាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

បន្ទាប់ពីដណ្តើមបានខេត្តសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះនិងដោយបានបង្ខំឲ្យកងកម្លាំងរដ្ឋាភិបាលចុះចាញ់ឬភៀសខ្លួន ក្នុងនោះក្រុមសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃអាទិត្យបានទៅដល់រដ្ឋធានីកាប៊ុលហើយ។

ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani រួមជាមួយជំនួយការជិតដិតរបស់លោកក៏បានលួចចាកចេញពីប្រទេសរួចហើយផងដែរ។ បន្ទាប់ពីការចាកចេញរបស់ប្រធានាធិបតី Ghani ក្នុងនោះអតីតប្រធានាធិបតីលោក Hamid Karzai ដែលជាអ្នកនយោបាយជើងចាស់ Gulbuddin Hekmatyar និងអ្នកចរចាសន្តិភាពកំពូលលោក Abdullah Abdullah ក៏បានបង្កើតក្រុមប្រឹក្សាមួយក្នុងគោលបំណងធានាការផ្ទេរអំណាចដោយរលូនផងដែរ៕ប្រភព៖ Yenisafak News

×