ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភាគហ៊ុនអេស៊ីលីដា និង ភាគហ៊ុនហ្រ្កេនធ្វីន បានធ្លាក់ចុះមកត្រឹម ៧.១២០ រៀល ២.០៩០រៀល ១២.៣០០រៀល និង ៤.៤៨០រៀលរៀងគ្នាដែលមានចន្លោះនៃការថយចុះពី ២០រៀល ទៅ១២០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាភាគហ៊ុនតែមួយគត់មានការកើនឡើងចំនួន ២០រៀល ដល់ ១៤.៩៨០រៀល បន្ទាប់ពីការចេញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ជាមួយនឹងការកើនឡើងនូវប្រាក់ចំពេញសុទ្ធចំនួន ២,០៣ភាគរយ បើប្រៀបធៀបនឹងត្រីមាសដដែលកាលពីឆ្នាំមុន។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ផេសថិក បានរក្សាថ្លៃថេរដដែល។ ការធ្លាក់ចុះនៃភាគហ៊ុនខាងលើបានធ្វើឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៥៣ភាគរយ មកត្រឹម ៥២៨,១១ពិន្ទុ កម្រិតតិចជាងគេក្នុងរយៈពេល ២៩ថ្ងៃចុងក្រោយនៃថ្លៃជួញដូរ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន ៨៥៤,៤២លាលរៀល៕

រក្សាសិទ្ធិដោយ៖ CEN