ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសសារព័ត៌មានរបស់វិមានក្រែមឡាំង ឲ្យដឹងថា “មេដឹកនាំប្រទេសទាំង២បានយល់ព្រមជួបគ្នានៅពាក់កណ្តាលដើមខែ១១ នាវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC នៅដាណាំង ប្រទេសវៀតណាម។
ប្រធានាធិបតីរុស្ស៊ី ពូទីន និងប្រធានរដ្ឋចិន ស៊ី ជិនពីង
នាយកដ្ឋានសារព័ត៌មានរបស់វិមានក្រែមឡាងឲ្យដឹងថា ប្រធានាធិបតីពូទីន បានជូនពរលោកស៊ី ជិនពីង ក្រោយពេលលោកបានបោះឆ្នោតជាប់ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនសាជាថ្មី។
សប្តាហ៍កំពូល APEC ២០១៧ ត្រូវបានរៀបចំឡើងនៅដាណាំង ប្រទេសវៀតណាម ពីថ្ងៃទី៦ខែ១១ ដល់១១ ខែ១១ តាមគំរោងសកម្មភាពចុងក្រោយ ហើយសំខាន់បំផុតនៃឆ្នាំ APEC ២០១៧ និងមានការចូលរួមរបស់មេដឹកនាំប្រទេសជាសមាជិក APEC ចំនួន២១ រួមនឹងតំណាងអន្តរជាតិ និងក្នុងស្រុកប្រមាណ១ម៉ឺននាក់ទៀត ៕ ដោយ ៖ សូយន