Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! ខណៈមនុស្សច្រើននាក់ ចេញ​​មក​អះ​​អាង​សុទ្ធ​តែ​ចាញ់​បោក ចៅម៉ែ សុខៗ​ព្រះ​សង្ឃ​១​អង្គ​​បែរ​ចេញ​មក​លើក​តម្កើង​​ខុស​ទំនង​ មហាជន​ហួសចិត្តពេក ព្រលះឲ្យធ្ងន់ៗថា…

ជឿជាក់ថា មហាជនភាគច្រើន កំពុងចាប់អារម្មណ៍រឿងគ្រូហុងស៊ុយ ចៅម៉ែ ជាម្ចាស់ក្រុមហ៊ុនវិមានរចនា នៅឯប្រទេសថៃ ដែលនៅពេលនេះ ហាក់កំពុងធ្លាក់អំនួតខ្លាំងហើយ ក្រោយពីមានឈ្មោះលួចរូប BA សុគន្ធ នីសា កាត់តដាក់ផលិតផលរបស់ខ្លួនយ៉ាងរំភើយ និងបន្ទាប់មក ក៏ត្រូវក្រសួងសុខាភិបាល ចេញប្រកាសហាមឃាត់សាខារបស់ខ្លួននៅស្រុកខ្មែរ បន្តលក់ផលិតផលម៉ាក RACHNA PALACE ទៀត ព្រោះផលិតផលគ្មានលេខបញ្ជិកាពីក្រសួង។

ពិតណាស់ ក្រោយផ្ទុះរឿងនេះឡើង ក៏ស្រាប់តែលេចធ្លាយអតីតសាខារបស់ ចៅម៉ែ ជាច្រើននាក់ ក្នុងនោះជាពិសេសបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ចេញមកទម្លាយឡើងខ្ទេចគ្មានសល់ ដោយពួកគាត់បានលើកឡើងថា ចៅម៉ែ គឺជាមនុស្សរកស៊ីបោកប្រាស់ទំនុកចិត្តកូនចៅទាំងស្រុង គ្មានការទទួលខុសត្រូវរាល់ផលិតផលរបស់ខ្លួន គឺដឹងតែបានលុយដល់ដៃ គ្រលាស់ភិល ដោយមិនខ្វល់ផលិតផលរបស់ខ្លួនគ្មានគុណភាព លក់ដាច់ ឬ មិនដាច់ជារឿងរបស់រំដួល ពោលគឺក្បត់ពាក្យសម្តីក្នុងកិច្ចសន្យាថានឹងជួយបញ្ចេញឲ្យអស់ ឬ ប្រមូលយកអុីវ៉ាន់ត្រឡប់ទៅវិញឡើយ ដោយទុកឲ្យគ្នាតំណាងៗគរផលិតផលចោលដូចភ្នំ ព្រោះលក់មិនដាច់។

មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែគ្រឿងវត្ថុមង្គល ឬ មេរៀនហុងស៊ុយស្អីៗគេហ្នឹង ក៏គ្មានស័ក្តិសិទ្ធនោះដែរ។ ហើយក្នុងនោះ ក៏មានស្រ្តីនៅអាមេរិកជាច្រើននាក់ ដែលបានខំទិញអស់លុយរាប់ពាន់ដុល្លារ នៅទីបំផុត ក៏ទាញយកបោកកំទេចចោល ប្រមូលញាត់ក្នុងធុងសំរាមគ្មានសល់ បន្ទាប់ពីទុកក្នុងផ្ទះយូរៗទៅ កាន់ធ្លាក់ដុនដាបរបររកស៊ីទៅវិញ និយាយរួមទៅ គឺចង្រៃផុតលេខតែម្តង។

ពិតមែនហើយ រឿងរ៉ាវទាក់ទងគ្រូហេងស៊យ ចៅម៉ែ ឬ យាយ ៣១ នេះ ឃើញថា មហាជនស្ទើរគ្រប់គ្នា នាំគ្នារិះគន់យ៉ាងខ្លាំង ក្រោយមានបងប្អូនខ្មែរជាច្រើន​បានចេញមកអះអាងជាបន្តបន្ទាប់ ដោយសារពួកគាត់ទាំងអស់គ្នាសុទ្ធតែបានចាញ់បោក ចៅម៉ែ អស់លុយរាប់ពាន់ និងរាប់ម៉ឺនដុល្លារ ឯណោះ។

តែអ្វីដែលមិននឹកស្មានដល់នោះ ខណៈជនរងគ្រោះជាច្រើនចេញមកអះអាងថា ពួកគាត់សុទ្ធតែចាញ់បោក នាង ចៅម៉ែ ស្រាប់តែថ្មីៗនេះ ក៏មានព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកព្រះនាម Seng Bunthoeun​ បែរចេញមកលើកតម្លៃនាង ចៅម៉ែ ដោយមានសង្ឃដីកាលើកឡើងយ៉ាងដូច្នេះថា៖ «មិនដែលមើល Live គ្រូហុងស៊ុយទេពីមុនមក ប៉ុន្តែអូសកាត់ដោយចៃដន្យក្រោយឆាន់ចង្ហាន់ត្រង់រួចគេហៅគាត់ថា « ចៅម៉ែ »។ ក្បួន ហុងស៊ុយ ដែលគាត់លើកឡើងគឺជាមេរៀនរបស់ព្រះពុទ្ធ មានហេតុ បច្ច័យ ផល។ ផលកើតចេញអំពីហេតុ ស្តាប់ហើយយល់ឃើញថា ឧបនិស្ស័យគាត់ ខ្ពស់ណាស់ ជ្រៅជ្រះណាស់ ត្រឹមត្រូវណាស់ បើមិនជឿស្តាប់គាត់ទៅ។ បញ្ជាក់ អាត្មាអត់ដែលស្គាល់គាត់ទេ ប៉ុន្តែអំពើល្អគាត់ ការយល់ដឹងរបស់គាត់ គួរជាទីជ្រះថ្លា និងកោតសរសើរ»។

ថាមិនខុសមែន ក្រោយព្រះសង្ឃខាងលើ ចេញមកលើកឡើងបែបនេះ ពិសេសគឺត្រង់ថាយក ព្រះពុទ្ធ មកពាក់ព័ន្ធ ហុងស៊ុយ ស្រាប់តែមហាជននាំគ្នាព្រលះឲ្យមិនកប់ៗថា៖ «ដូចចង់ល្បីហួសហេតុ បើខាងកាន់ជើងលើកជើងនេះ ពូកែផុតលេខ សឹកចេញទៅកុំឱ្យចង្រៃ, តើក្នុងព្រះអភិធម្ម មានខ្លឹមសារទាក់ទង និងក្បួនហ៊ុងស៊ុយ ដូចដែលព្រះអង្គខាងលើ មានសង្ឃដីការដែរទេ? វាហាក់ដូចជាចម្លែកពេកហើយ, សឹកទៅតេគុណម្ចាស់អើយ កុំអោយខាតចង្ហាន់វត្ត ការឆាន់ចង្ហាន់ពុទ្ធបរិស័ទ្ទ ដោយមិនមានចិត្តស្មោះក្នុងព្រះពុទ្ធសាសនាបរិសុទ្ធ​នាំអោយបាបធ្លាក់នរក កុំចៅម៉ែអោយ10/ $20 ក៏ធ្វើរឿងខុសពីធម៌អា ព្រះពុទ្ធគ្មានទេពាក្យថា ហុងស៊ុយ រឺតេជគុណ មានចិត្តលោភលន់បោកឧបាសកឧបាសិកាដែរ តែមើលទៅមិនខុសគ្នាទេ, គ្រាន់តែសរសេរ Captions ពាក្យខាងលើនេះ គឺជាមុសាទៅហើយ ប្រទេសថៃគ្មានផ្ដល់សិទ្ធិឈ្មោះជនបរទេសណាមួយ ដែលគ្មានសញ្ជាតិថៃ អាចទិញឡាន ផ្ទះ អចលនទ្រព្យបានទេ បើតាមដឹងនាងរស់នៅថៃ គឺឈ្មោះក្រោមច្បាប់ជាពលករ,…»។

ដោយឡែក បងប្អូនដែលជាអ្នកចាញ់បោកនាង ចៅម៉ែ ពិតៗ ក៏បានចេញមកតបទៅកាន់តេជគុណ សេង ប៊ុនធឿន និងបញ្ជាក់ឲ្យដឹងច្បាស់ថា៖ «គ្រូបោកប្រសព្វសំដែងណាស់ មនុស្សរាប់ពាន់នាក់ចាញ់បោកបុគ្គលម្នាក់នេះ បើមិនបានយល់ពីពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធទេ មុខជាងាយនឹងចាញ់បោកបុគ្គលម្នាក់នេះណាស់ ខ្ញុំនេះហើយ ជាជនរងគ្រោះដោយសារមី ចៅម៉ែ ហ្នឹង!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×