Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅមិនទាន់ចប់ទេ! ក្រោយ រ៉ូស ពឹងគេឲ្យ​ជួយ​ផុស​លើក​តម្កើង​ខ្លួន តែ​គេ​ជួយ​អត់​បាន​ ពេល​នេះ​ម្ចាស់​ផេក​ចេញ​មក​ប្រាប់​មូល​ហេតុ គឺដោយ​សារ…

ប្រិយមិត្តបានដឹងហើយ មួយរយៈចុងក្រោយនេះ កញ្ញា រ៉ូស ហាក់សេដខ្លាំង ក្រោយធ្វើការវះកាត់មុខមាត់ថ្មី តែបែរមិនសមប្រកបជាមួយលទ្ធផលនេះសោះ និងផ្ទុយទៅវិញ គឺមានតែទទួលនូវពាក្យគេសើចចំអក រិះគន់ និងពិសេសគឺយករូបទៅកាត់តប្រមាថផ្សេងៗ បង្កការផ្អើលពាសពេញបណ្តាញសង្គមតែម្តង។

ពិតណាស់ ទន្ទឹមនឹងទទួលរងនូវពាក្យគេរិះគន់ និងការជេរប្រមាថស្ទើរគ្រប់វិនាទី ព្រោះតែសកម្មភាពចេញមកប្លែកៗប្រៀបដូចមនុស្សមិនសូវគ្រប់ ជាហេតុធ្វើឲ្យឈឺចាប់ខ្លាំងបំផុត និងរហូតស្វះស្វែងរកវិធី ដើម្បីទប់ទល់នឹងមតិវាយប្រហារទាំងនោះ។​ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រ៉ូស បានពឹងពាក់ម្ចាស់ផេកមួយដែលបានស្គាល់គ្នា ឲ្យជួយលើកតម្កើងខ្លួន ដោយឲ្យផុសជាមួយរូបដ៏ស្រស់ស្អាត១សន្លឹក ដើម្បីប្រឆាំងទៅនិងក្រុមអ្នករិះគន់ដែលថាខ្លួនមុខដូចយាយគ្រវីសក់ ឬដូចអាប ជាដើម។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយជំនួសនោះ គឺបើទោះជា រ៉ូស ឲ្យផុសរូបដ៏ស្រស់ស្អាត១សន្លឹកនេះ ធានាថានឹងផ្ទុះសាហាវយ៉ាងណា ប៉ុន្តែ ម្ចាស់ផេកបែរជាមិនយល់ព្រម និយាយរួមទៅ គឺថាជួយអត់បានតែម្តងសម្រាប់លើកនេះ ព្រោះមានហេតុផល។ ពិតណាស់ ក្រោយម្ចាស់ផេក ថា​ «ជួយអត់បាន» ស្រាប់តែ រ៉ូស ប្រតិិកម្មខ្ញាល់ខ្លាំងស្ទើរលើសឈាមតែម្តង ដោយនិយាយទៅកាន់ម្ចាស់ផេកទាំងឈឺចាប់ថា «ផុសអត់បានអត់ទៅ អត់អីទេអូន តែប៉ុណ្ណឹងបងដឹង បងយល់ហើយ ចាំបងជួលគេផុសក៏បានដែរ»។

ដោយឡែក ទាក់ទងនិងមូលហេតុ «ជួយផុសឲ្យអត់បាន» នេះផងដែរ ម្ចាស់ផេកក៏បានឆ្លើយប្រាប់ទៅកាន់គណនីហ្វេសប៊ុកមួយឲ្យដឹងយ៉ាងដូច្នេះថា៖ «អា ស្រស់ វីដេអូហ្នឹងខ្ញុំអ្នកផុស ផុសអោយគេដឹងចរឹកកាន់តែច្បាស់ ព្រោះខ្ជិលទុក រាប់ទៀតនាំពិបាកតទៅថ្ងៃក្រោយ គ្រាន់អត់ផុសអោយប៉ុណ្ណឹង ខឹងលែងចូលឆាតខ្ញុំទៀត ហេតុអីត្រូវទៅទ្រ រឺរណបមនុស្សអុីចឹង គួរស្វែងយល់ហើយថា មនុស្សប្រភេទហ្នឹងជាមនុស្សម៉េចហើយ ឥឡូវក៏លុបចោលអស់ហើយ ខ្ជិលទុកនាំចង្រៃ»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×