Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រិយមិត្តនៅចាំបានទេ ករណី ម៉ែ ម៉ានី…..?

ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដណាស់នៅចាំបានហើយ​ ទាក់ទងនឹងអ្នកលក់អនឡាញដ៏ល្បីឈ្មោះនៅស្រុកថៃ គឺ ម៉ែ ម៉ានី កំពូលអ្នកទ្រីស្តីចាក់ទឹកមិនលិច តែទីបំផុត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសាររកស៊ីបោកប្រាស់គេតាមអនឡាញរាប់លានដុល្លារ។

ពិតណាស់ ម៉ែ ម៉ានីឬ ម៉ែ មនោ គឺជាអ្នករកស៊ីបោកប្រាស់តាមអនឡាញ ទទួលបានភាពជោគជ័យខ្លាំង ដោយគាត់បានទាក់ទាញមនុស្សឲ្យចូលមករកស៊ីជាមួយភ្លូកទឹកភ្លូកដី តាមរយៈទី១ គឺតែងតែអួតបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ខ្លួនគឺជាកំពូលអ្នកមាន ដោយបង្ហាញផ្ទះវីឡាច្រើនកន្លែង ឡានទំនើបច្រើនគ្រឿង និងមានហាងលក់មាសទៀតផង។ ទី២ គឺតាមរយៈឡាយតាមហ្វេសប៊ុកចែកមាស ប៉ុន្តែ ធាតុពិតនោះ ការចែកមាសនេះ គឺសុទ្ធតែជាក្រុមការងាររបស់គាត់តែប៉ុណ្ណោះ ហើយនៅពេលប៉ូលីសចាប់ខ្លួន នោះហាងមាសរបស់គាត់គឺសុទ្ធតែជាមាសក្លែងក្លាយ។ ទី៣ គាត់ធ្វើឲ្យគេជឿទុកចិត្តខ្លាំង គឺតាមរយៈជួលតារាល្បីៗ មកហាយសូនៅក្នុងកម្មពិធីរបស់គាត់ និងពិសេសនោះ គឺបង្ហាញថាគាត់ជាមនុស្សសច្ចធម៌ ជាមនុស្សចូលចិត្តធ្វើបុណ្យ ដោយយកព្រះពុទ្ធសាសនា យកអំពើសប្បុរសធម៌ មកបាំងមុខ។

សួថា ហេតុអ្វីបានជាគេជឿទុកចិត្ត ហើយចូលមករកស៊ីជាមួយ ម៉ែ ម៉ានី? មូលហេតុដែលគេជឿ ហើយភ្លូកមករកស៊ីបណ្តាក់ទុនជាមួយ គឺដោយសារ ម៉ែ ម៉ានី ឬ ម៉ែ មនោ អួតឲ្យគេឃើញតាមហ្វេសប៊ុកថា ឲ្យតែស៊េរីរថយន្តទំនើបចេញថ្មី គឺគាត់មានលុយទិញទាំងអស់។ ផុសនៅលើហ្វេសប៊ុកម្តងណា ក៏បង្ហាញពីភាពមានបាន មានការ៉ាស់លក់រថយន្តទំនើបធំៗ មានហាងលក់គ្រឿងសម្អាងល្បីៗ មានក្រុមហ៊ុនៅបរទេស ជាផលិតករ និងមានស្អីៗស្ទើរគ្រប់សព្វ។ លើសពីនេះ ម៉ែ មុន្នី នៅបានបង្រៀនកូនចៅទាំងដៃឆ្វេង ដៃស្តាំ រាប់ម៉ឺននាក់ដែលមករកស៊ីជាមួយ ឲ្យមានផ្តត់គំនិតត្រូវអួតដូចៗគ្នា ប្រាប់គេថា ឥឡូវនេះមានខ្លាំងណាស់ មានលុយទិញឡាន មានលុយទិញផ្ទះ ជោគជ័យលុយចាយលែងអស់ហើយ ចង់ឲ្យអ្នកទាំងអស់គ្នាមកមានទាំងអស់គ្នា មកកើបលុយទាំងអស់គ្នា​ កុំឲ្យក្រទៀត តែចុងក្រោយផ្ងារជើងគ្រប់ៗគ្នាតែម្តង!។

ជាក់ស្តែង នៅពេលចាប់ខ្លួន ក្នុងនោះ ប៉ូលីសបានរកឃើញថា រថយន្តទំនើបៗ ដែល ម៉ែ ម៉ានី ជិះ ឬ ដាក់បង្ហាញ គឺសុទ្ធតែជាឡានជួលគេទាំងអស់។

ដោយឡែក ករណីរឿង គ្រូហុងស៊ុយ ចៅ ម៉ែ ដែលជាម្ចាស់ក្រុមហ៊ុនវិមានរចនា នៅក្នុងប្រទេសថៃ ឯណេះវិញ តើនឹងមានវាសនាដូចទៅនឹងករណីអ្នកលក់ផលិតផលអនឡាញជនជាតិថៃ​ ម៉ែ មុន្នី ឬ ម៉ែ មនោ ដែរ ឬ យ៉ាងណា ខណៈដែលមានជនជនរងគ្រោះជាច្រើននាក់ បានចេញមកអះអាងថា ចាញ់បោក ចៅម៉ែ ម្នាក់ៗអស់លុយរាប់ពាន់ និងរាប់ម៉ឺនដុល្លារ ឯណោះ។ ហើយមិនត្រឹមប៉ុណ្ណឹង ពួកគាត់ជាជនរងគ្រោះ នៅថែមទាំងរងទទួលនូវពាក្យជេរប្រមាថធ្ងន់ៗពីសំណាក់នាង ចៅម៉ែ នេះទៀតផង ដែលធ្វើឲ្យពួកគាត់ពិតជាឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែ ពួកគាត់បានត្រឹមមានការសោកស្តាយប៉ុណ្ណោះ ព្រោះថា នាង ចៅម៉ែ មិនមែននៅស្រុកខ្មែរ ឯណា។

តែទោះយ៉ាងណា ប្រសិនបើករណីនេះ ផ្ទុះដល់សមត្ថកិច្ចថៃ បើកការស្រាវជ្រាវ នោះ ចៅម៉ែ អាចនឹងមានវាសនាមិនខុសពី ម៉ែ មុន្នី នោះឡើយ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×