សៀមរាប ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញប័ណ្ណ និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរប្រចាំខែមីនា ដើមឆ្នាំ២០១៨ ។
សម្រាប់ខែមីនា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៦៨.៣៧៨នាក់ កើន១៩,០៩ភាគរយ បើប្រៀបធៀបនឹងខែមីនាឆ្នាំ២០១៧ និងបានទទួលចំណូលសរុប ១២.១៦៨.០៥៦ដុល្លារ កើន១៥,២៣ភាគរយ បើប្រៀបធៀបនឹងខែមីនាឆ្នាំ២០១៧។ ហើយចំណូលត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ខែមីនា ឆ្នាំ២០១៨ មានចំនួន ៥៣៦.៧៥៦ដុល្លារ ។
ចំណែករយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានបីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺមានភ្ញៀវទេសចរបរទេសចំនួន ៨៥៨.៥៨០នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ កើនឡើង ១២,៣៦ភាគរយ ទទួលបានចំណូលសរុបចំនួន ៣៩.៦៥៦.៨១០ដុល្លារ កើនឡើង ២៨,៥២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ហើយត្រូវបានបង់ចូលមូលនិធិគន្ធបុប្ផាសម្រាប់រយៈពេល៣ខែ គឺមានចំនួន ១.៧១៧.១៦០ដុល្លារ៕ ដោយ ៖ បញ្ញាស័ក្តិ