Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​លើ​ស្ត្រី ចេវ សុ​វឌ្ឍនា តុលាការ​ចោទប្រកាន់​មនុស្ស​៤​នាក់ និង​២​នាក់​ទៀត​ដោះលែង​

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨​នេះ លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់ ក្នុងចំណោម​៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា ដោយ​ចោទប្រកាន់​ពីបទ ឃាតកម្ម និង​លាក់បាំង​តម្រុយ​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបម្រើ​នៅ​ផ្ទះ​ជនរងគ្រោះ ចេវ សុ​វឌ្ឍនា​។​

​ចំណែក​មនុស្ស​២​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​មាន​ឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឲ្យ​លោក ឡាយ ណា​រិទ្ធ​។​

​សម្រេច​បើក​ការស៊ើបអង្កេត​លើ​អង្គហេតុ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​៖ ទី​១៖ ឈ្មោះ ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទី​២៖ ឈ្មោះ ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ត្រូវ​ចោទប្រកាន់​ពីបទ​៖ ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ទី​៣៖ ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ចោទប្រកាន់​ពីបទ​៖ លាក់​បំបាំង​តម្រុង ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×