អ្នកចង់បានប្រាក់ចំណូលខ្ពស់? ឲ្យតែហ៊ានឡើងបង្គោលអង់តែនកម្ពស់ ៤៦០ម៉ែត្រ ដើម្បីប្តូរអំពូល១ នោះនឹងទទួលបានប្រាក់ 20.000 ដុល្លារភ្លាម ។
វាជាបង្គោលអង់តែនទូរទស្សន៍ Analog KDLT TV នៅ Salem, South Sakota , អាមេរិក ។
ជាងឈ្មោះ Kevin Schmidt កំពុងឡើងនៅចុងអង់តែន ។ គាត់ធ្វើការងារដដែលៗនេះ ៦ខែម្តង ។ ការងាររបស់គាត់គឺឡើងប្តូរអំពូលភ្លើងនៅកំពូលអង់តែនប៉ុណ្ណោះ ។ ដូច្នេះ ៦ខែ គាត់រកបាន 20.000 ដុល្លារ ដោយចំណាយពេលបន្តិចប៉ុណ្ណោះ ៕ លីសា