តាម BBC ផលិតកររថយន្ត Volkswagen របស់អាល្លឺម៉ង់ បានចំណាយលុយ 7,4 ពាន់លានដុល្លារ ដើម្បីទិញយកមកវិញនូវរថយន្តប្រមាណ ៣៥ម៉ឺនគ្រឿង ដែលប្រើប្រាស់ប្រេងម៉ាស៊ូត នៅអាមេរិក បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធដល់ចំហេះឧស្ម័ន ។
ក្រុមហ៊ុនផលិតរថយន្តនេះក៏នៅត្រូវចំណាយខ្ទង់ប្រាក់ច្រើនគួរសមសម្រាប់រៀបចំទុកដាក់នូវចំនួនរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានប្រមូលយកមកវិញនោះ ។ ក្រុមហ៊ុន Volkswagen មានវាលចតរថយន្តដូចបានឃើញក្នុងឃ្លីបខាងក្រោមចំនួន ៣៧កន្លែង នៅពាសពេញទឹកដីអាមេរិក ។
នេះជាទីលានផ្ទុករថយន្តមួយក្នុងរដ្ឋកាលីហ្វ័នីញ៉ា ។
តំណាងក្រុមហ៊ុន Volkswagen, Jeannine Ginivan បានឲ្យដឹងថា ៖ “រថយន្តនេះត្រូវបានរក្សាទុកនិងថែទាំយ៉ាងល្អធានាថា វាអាចទុកបានរយៈពេលវែង ហើយក៏អាចនាំយកមកកាន់ទីផ្សារឡើងវិញ ប្រសិនបើបទដ្ឋានទាំងឡាយអំពីសំណល់ចំហេះរថយន្តនៅអាមេរិក មានការផ្លាស់ប្តូរ” ៕ សូយន