មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ជាមួយនឹងការស្តុកទុកនូវ អាវុធនុយក្លេអ៊ែររបស់ពិភពលោកបាននឹងកំពុងកើនឡើង ហើយបណ្តាប្រទេសជាច្រើនកំពុងធ្វើទំនើបកម្មឡើងនូវក្បាលគ្រាប់ និងរ៉ុកកែតរបស់ពួកគេដែលមានតម្រូវការស្ទើរតែមិនធ្លាប់មានពីមុនមក ដើម្បីបន្ថយភាពតានតឹងលើផ្នែកគ្រាប់បែកបារ៉ាម៉ាណូ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន The Brookings នៅទីក្រុងវ៉ាស៊ីនតោន អនុប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកចន ហីថេន បានព្រមានអំពីហានិភ័យប្រសិនបើជម្លោះផ្ទុះឡើងហួសពីការគ្រប់គ្រង ហើយលោកបានសម្តែងក្តីសង្ឃឹមថា ដំណោះស្រាយបែបសន្តិវិធីនឹងអាចឈ្នះបាន។ លោកបានមានប្រសាសន៍ថា៖« យើងមិនដែលប្រយុទ្ធជាមួយសហភាពសូវៀតទេ ហើយចំពោះយើងជាប្រទេសមហាអំណាច គោលដៅរបស់យើង គឺមិនដែលធ្វើសង្គ្រាមជាមួយចិននិងរុស្ស៊ីឡើយ»។
យោងតាមលោក ហីថេន ព្រឹត្តិការណ៍បែបនេះនឹង «បំផ្លាញពិភពលោកនិងសេដ្ឋកិច្ចពិភពលោក ហើយស្ថានភាពនេះនឹងអាក្រក់សម្រាប់មនុស្សគ្រប់គ្នា។ ដូច្នេះ យើងត្រូវធានាថាយើងមិនដើរតាមផ្លូវនោះទេ(សង្គ្រាម) »។ ទោះយ៉ាងណាឧត្តមសេនីយ៍បានបន្តកិច្ចព្រមព្រៀងមុនរវាងទីក្រុងម៉ូស្គូនិងក្រុមណាតូ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ហើយបានសន្និដ្ឋានថា«រុស្ស៊ីមិនមែនជាប្រទេសដែលមានការគំរាមកំហែងទៀតនោះទេ» ។
ទោះយ៉ាងណា ក្នុងពេលជាមួយគ្នានេះដែរ លោកបានចោទប្រកាន់ថា រុស្ស៊ីកំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។ លោកបាននិយាយថាទៀថា នេះគឺដោយសារតែ៖« ខ្ញុំគិតថាពួកគេព្រួយបារម្ភអំពីសហរដ្ឋអាមេរិកទៅវិញទេ»។
ទោះយ៉ាងណាលោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរ អំពីការខ្វះជំហានស្រដៀងគ្នាជាមួយប្រទេសចិន និងប្រទេសមួយ(ប្រទេសកូរ៉េខាងជើង)ដែលលោកចោទប្រកាន់ថាកំពុងឆ្លងកាត់“ ការធ្វើទំនើបកម្មនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមក ដែលឥឡូវនេះកំពុងក្លាយជាសាធារណៈហើយ។
កាលពីខែធ្នូកន្លទៅ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមានថា វាជាទីក្រុងវ៉ាស៊ីនតោន មិនមែនទីក្រុងម៉ូស្គូទេ ដែលបានបង្កហានិភ័យអំពីសង្គ្រាមដោយកើតចេញពីការដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីបរទេស គឺនៅអឺរ៉ុប។
លោក Ryabkov បាននិយាយថា វិមានក្រឹមឡាំងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការចែករំលែកអាវុធនុយក្លេអ៊ែរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងបញ្ឈប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសដែលមិនមានអាវុធបែបនេះ … ជាក់ស្តែងនេះនាំឱ្យមានអស្ថិរភាពបន្ថែមពីលើនេះហានិភ័យថ្មីក៏លេចឡើងផងដែរ៕ ប្រភព៖ TR News