នៅថ្ងៃទី ២ ខែមេសា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសរសេរលើបណ្តាញសង្គម Twitter ថា សភាជាតិត្រូវប្រើប្រាស់ទាំងវិធានហិង្សាដូចជានុយក្លេអ៊ែរប្រសិនបើចាំបាច់ ដើម្បីអនុម័តភ្លាមៗនូវច្បាប់ព្រំដែន ដើម្បីរារាំងចរន្តមនុស្ស និងគ្រឿងញៀន ហូរចូលប្រទេសអាមេរិក ។ ច្បាប់ទន់ខ្សោយរបស់ភាគីប្រជាធិបតេយ្យ កំពុងរារាំងកងកម្លាំងព្រំដែនប្រតិបត្តិការ ។ សភាទាំងពីរត្រូវមានសកម្មភាពភ្លាម យើងកំពុងត្រូវគេលួចនៅលើទឹកដីនេះតែម្តង” ។
ហ្វូងមនុស្សចំណាកស្រុកកំពុងដើរឆ្លងកាត់ទីក្រុង Tapachula , Mexico កាលពីថ្ងៃ ២៥ មីនា
លើអ៊ិនធើណេត រូបភាពមនុស្សជាង ១.២០០នាក់ ដែលមកពីអាមេរិកកណ្តាល កំពុងឆ្លងកាត់មិចស៊ីកូ ដែលពួកគេសង្ឃឹមថា នឹងបានឆ្លងចូលប្រទេសអាមេរិកធ្វើឲ្យម្ចាស់សេតវិមានផ្ទុះកំហឹង ។ នៅថ្ងៃទី ១ ខែមេសា លោកត្រាំបានដាក់ល័ក្ខខ័ណ្ឌឲ្យមិចស៊ីកូត្រូវទប់ស្កាត់ហ្វូងមនុស្សទាំងនេះ ឬក៏ត្រូវប្រឈមមុខនឹងហានិភ័យដែលសន្ធិសញ្ញាពាណិជ្ជកម្មសេរី អាមេរិកខាងជើង (NAFTA) រវាងប្រទេស ៣ គឺអាមេរិក មិចស៊ីកូ កាណាដា នឹងត្រូវលុបចោល ។
លោកត្រាំសរសេរបន្តទៀតថា ៖ មិចស៊ីកំពុងមិនខំប្រឹងប្រែង ឬអាចនិយាយថា មិនធ្វើអ្វីទាំងអស់ ប្រសិនបើពួកគេពុំរារាំងចរន្តមនុស្សនិងគ្រឿងញៀនេះទេ ខ្ញុំនឹងបញ្ចប់កិចព្រមព្រៀង NAFTA ដែលកំពុងជួយឲ្យពួកគេរកបានចំណូលក្រាស់ក្រែល ។ យើងត្រូវការជញ្ជាំងព្រំដែន។
លោកត្រាំចុះពិនិត្យមើលគំរូជញ្ជាំងព្រំដែន នៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែមីនា ៕ សូយន