នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តណាស់ ដែលបុរសវ័យក្មេងម្នាក់ ព្រោះតែរឿងសំរាមដ៏តូចតាច បង្កើតជាការក្តៅក្រហាយ ប្រើសម្តីដ៏ឈ្លើយសឹក ទៅកាន់មនុស្សចាស់ ប្រៀបស្មើនឹងឪពុកខ្លួន និងឈានដល់បង្កហឹង្សាវាយតប់គ្នាយ៉ាងសាហាវ ប៉ុន្តែ ចុងក្រោយ ស្រាប់តែដាក់មេប្រូចរត់ប្រាសក្រញ៉ាំតែម្តង ព្រោះតែមិនអាចតស៊ូនឹងកណ្តាប់ដៃឥតស្រមោលរបស់តា។
ទាក់ទងនឹងរឿងរ៉ាវឈានដល់ការបង្កហឹង្សាដាក់គ្នាដ៏ញាក់សាច់នេះផងដែរ បើយោងតាមវីដេអូជាក់ស្តែង នោះគ្រួសារបុរសចំណាស់ មិនបានដាក់សំរាមនៅពីមុខផ្ទះបុរសនោះផ្ទាល់ទេ ដោយបានដាក់នៅក្បែរពាងទឹក ចំហៀងផ្លូវម្ខាងផ្ទះរបស់ពួកគាត់ប៉ុណ្ណោះ និងក៏បានចងថង់ត្រឹមត្រូវផងដែរ។ ប៉ុន្តែ ដោយសារបុរសនោះប្រហែលជាមនុស្សសន្សំរឿង និងជាមនុស្សខូច មិនចង់ឲ្យគេដាក់សំរាមទល់មុខផ្ទះខ្លួនឯង បានជិះម៉ូតូមកលើកថង់សំរាមខាងផ្លូវផ្ទះគេ ទៅបោះដាក់ផ្លូវខាងផ្ទះខ្លួនឯង ហើយចោទប្រកាន់ថា គេយកសំរាមមកចោលនៅពីមុខផ្ទះរបស់ខ្លួនទៅវិញ?។
បន្ទាប់ពីមានគំនិតខូច យកសំរាមគេមកដាក់មុខផ្ទះខ្លួនឯងរួច បុរសជាមនុស្សមិនចេះសន្សំសុខចេះតែសន្សំរឿងរូបនេះ ក៏បានប្រើកាយវិការចង្អុលមុខ និងស្រែកហាស្តីដ៏ឈ្លើយ ហៅមនុស្សចាស់ប្រៀបស្មើឪពុកសុទ្ធតែ «អ្ហែង» ដោយប្រើពាក្យសំដីដ៏អសិលធម៌ចោទឡើងបែបនេះថា «អ្ហែងយកសំរាមមកដាក់មុខអញ…!»។ តែទោះជាយ៉ាងណា ក្រោយប្រើអំពើហឹង្សា វាយប្រតប់គ្នាមួយប្រាវ ប្រើសុទ្ធតែដំបង វាយ និងគប់មកលើមនុស្សចាស់យ៉ាងសាហាវ ទីបំផុត បុរសរូបនេះ ក៏បានដាក់មេប្រូចរត់ប្រាសក្រញ៉ាំ បន្ទាប់ពីចូលស៊ុបពើពេញៗ ពីកណ្តាប់ដៃរបស់លោកពូចំណាស់។
ពិតណាស់ ក្រោយពីបានឃើញនូវទង្វើមនុស្សក្មេងដ៏ឈ្លើយពាលបែបនេះ មហាជនជាច្រើនបានសម្តែងការស្អប់ខ្ពើមយ៉ាងខ្លាំង ដោយបានដាក់ឲ្យធ្ងន់ៗបែបនេះថា អាក្មេងចរឹកពាល សមតែចាស់ប្រដៅចឹងហើយ ឡប់ៗ សំរាមគេដាក់ក្បែរផ្ទះគេនៅផ្លូវម្ខាងសោះ ខ្លួនឯងជិះម៉ូតូមកឈប់យកសំរាមពីក្បែរផ្ទះគេ មកបោះដាក់មុខផ្ទះខ្លួនឯង ហើយថាគេខូចទៀត ហើយប្តីប្រពន្ធគេហ្នឹងអីក៏ចរឹកដូចគ្នាម្ល៉េះ ដូចមិនសូវៗម៉េចទេ….!!៕